នាយ ចយ និងភរិយា ឯកភាពគ្នា យកកូនបន្ថែមទៀត
- 2019-07-10 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ចយ និងភរិយា ឯកភាពគ្នា យកកូនបន្ថែមទៀត
ចន្លោះមិនឃើញ
នៅសល់តែជាង២ខែទៀត តារាកំប្លែងនាយ ចយ និងទទួលបានកូនប្រុសជាទីស្រលាញ់ដែលជាកាដូធំមួយរបស់ភរិយាជូនដល់លោកហើយ បែបនេះក្ដីភរិយារបស់លោកថ្លែងថា ប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ឡើយ។
នាង ប៉ិច ក្វាន់ឌី ភរិយាតារាកំប្លែង នាយចយ បានថ្លែងថា នៅអំឡុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ អ្នកនាងនឹងសម្រាលកូនហើយ ដោយកូនអ្នកនាង គឺជាកូនប្រុសដែលមានកាយសម្បទាមាំទាំ គូរឲ្យស្រលាញ់ខ្លាំងណាស់។ អ្នកទាំងពីរ នៅមិនទាន់រកនឹងដាក់ឈ្មោះឲ្យកូន របស់ខ្លួនឡើយ គឺរង់ចាំ សម្រាលចេញមកសិន។
ជុំវិញរឿងកូនចៅនេះ ក្វាន់ឌី បញ្ជាក់ថា មួយនេះ គឺនៅមិនទាន់គ្រប់គ្រាន់ទេ គឺនាងនៅចង់បានថែមទៀត។ ដូច្នេះហើយ នាងបានដាក់កំហិតនាយ ចយ ថា ត្រូវប្រឹងបន្ថែមទៀត។ បន្ទាប់ពីនោះមក នាងនឹងពិចារណាថាគួរបញ្ឈប់ត្រឹមហ្នឹងតែម្ដង ឬយកទៀត។
នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨។អាពាហ៍ពិពាហ៍របស់លោក ត្រូវបានគេដឹងថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចងដៃមង្គលការនាយចយ ដល់ទៅ ១ម៉ឺនដុល្លារអាមេរិកឯណោះ ក្នុងនោះ ទោះមិនបានទៅខ្លួនឯង សម្ដេចក៏បានឲ្យកូនប្រុសបង្កើតទាំងពីរជាអ្នកទៅចងដៃដោយផ្ទាល់ទៀតមក គឺ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានី។
ភរិយារបស់លោក គឺជាសិស្សសាលាវ័យក្មេងម្នាក់នៅខេត្ត ពោធិ៍សាត់ ដែលមានសម្រស់មិនចាញ់ អ្នកសិល្បៈឡើយ ។ តាមការបញ្ជាក់ពីភរិយា ចាប់ទាំងពីរៀបការ មានផ្ទៃពោះស្វាមីនាង មិនឲ្យធ្វើអ្វីទាំងអស់ គឺឲ្យធ្វើជាមេផ្ទះ ថែរក្សាកូនឲ្យលោកតែប៉ុណ្ណោះ។
អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងឲ្យដឹងថា ស្វាមីរបស់ខ្លួនស្រលាញ់ ថ្នាក់ថ្នមនាងនាងខ្លាំងណាស់ មិនឲ្យធ្វើអ្វីឡើយ។ តាមបំណង របស់អ្នកទាំងពីរមានបំណងយកកូនចំនួន២នាក់ ប្រុស១ ស្រី១។ ជាមួយបំណងនេះ អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងថា ស្វាមី នាយចយ បានសន្យាជាមួយខ្លួនហើយ គឺដាច់ខាត ត្រូវតាមយកកូនស្រី១ ថែមទៀតទាល់តែបាន៕