ប្រពន្ធ​ សេន​ ប៊ុនថេន៖​ ខ្ញុំ​រៀបចំ​ហាង​សមរម្យ​ហើយ​ ស្វាគមន៍​​អ្នកចង់​មក​មើល​សម្ភារ​ប្រដាល់​

  • 2019-07-10 07:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​ សេន​ ប៊ុនថេន​ ថា​ថ្មីៗ​នេះ​ទើប​រៀបចំ​ហាង​ឲ្យ​សមរម្យ​បន្តិច​ ចំណាយ​មិន​ច្រើន​នោះ​ទេ​ ប៉ុន្តែ​អាច​ស្វាគមន៍​អ្នក​គាំទ្រ​សម្ភារ​កីឡា​បាន ​ខុស​ពី​មុន​គ្រាន់​តែ​លក់​ Online​ ប៉ុណ្ណោះ​ គ្មាន​ហាង​ត្រឹមត្រូវ​សម្រាប់​ភ្ញៀវ​នោះ​ឡើយ។​

ឃឹម ខាន់សោភ័ណ្

អ្នក​នាង​ ឃឹម ខាន់សោភ័ណ្ឌ ប្រពន្ធ​របស់​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ភ្ញៀវ​ និង​អ្នកគាំទ្រ​គុន​ខ្មែរ​ រួម​ទាំង​កីឡាករ​ផង​នោះ​ ឥលូវ​នេះ​ខ្លួនសម្រេច​រៀបចំ​ហាង​ឲ្យ​ស្អាត​សមរម្យ​ជាង​មុន​បន្តិច​ដើម្បី​ងាយ​ស្រួល​គេ​ចង់​មើល​សម្ភារ​នានា។​

សម្ភារក្នុងហាង

ភរិយា​អ្នក​ប្រដាល់​ខាង​លើនេះ​បន្ថែម​ទៀត​ថា​ ពី​មុន​មាន​ភ្ញៀវ​ចង់​មក​មើល​សម្ភារ​នៅ​ហាង​ សួរ​រក​ហាង​នៅ​ឯ​ណា​ គឺ​ពិបាក​ណាស់​ដោយ​សារ​តែ​ខ្លួន​មិន​មាន​ហាង​អ្វី​ស្អាត​ ឬ​សមរម្យ​នោះ​ឡើយ​។ ​ផ្ទះ​ជួល​គេរស់នៅ​ច្រើន​គ្នា​ ហើយ​បើក​បោក​ខោអាវ​ថែម​ទៀត​ផង ដូច្នេះ​លំបាក​សម្រាប់​អ្នក​ចង់​មក​ទិញ​ផ្ទាល់។​ ហេតុផល​នេះ​ហើយ​ ទើប​អ្នក​ស្រី​ និង​ស្វាមី​សម្រេច​រៀបចំ​ហាង​ឲ្យ​សមរម្យ​ម្ដង​បែប​នេះ​ទៅ​ ប៉ុន្តែ​មិន​អស់​ច្រើន​នោះ​ឡើយ​ ពោល​ប្រហែល​ខ្ទង់​១ពាន់​ដុល្លារ​ប៉ុណ្ណោះ។​

អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ

សម្រាប់​អ្នក​ចង់​បាន​សម្ភារ​កីឡា​ផ្សេងៗ​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ពី​មុនៗ​ឥលូវ​នេះ​អាច​មក​មើល​ផ្ទាល់​នៅ​ហាង​របស់​ សេន​ ប៊ុនថេន​ បាន​ហើយ​គឺ​ឯ​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ឬ​អាច​ទាក់ទង​តាម​ហ្វេសបុក​ផេក​ Bunthen Kunkhmer Cambodia៕​

អត្ថបទ៖ នួន ស៊ីណា​