គ្រូ Bayern ទម្លាយមូលហេតុចម្បងនៅពីក្រោយ Hummels ត្រលប់ទៅ Dortmund វិញ

  • 2019-07-10 11:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ Bayern Munich លោក Niko Kovac បាន​លើកឡើង​ក្នុង​បទ​បង្ហាញ​មួយ​កាល​ពី​ពេល​ថ្មីៗ​ថា ខ្សែ​ការពារ​អាល្លឺម៉ង់​កីឡាករ Mats Hummels ចាកចេញ​ដោយសារ​តែ​ រូប​គេ​ចង់​ចៀស​វាង​ពី​ការ​ប្រកួត​ប្រជែង​ ជាមួយ​នឹង​ខ្សែ​ការពារ​អតីត​ក្លឹប​ Atletico Madrid កីឡាករ Lucas Hernandez។

លោក​បាន​និយាយ​ថា​៖ " យើង​បាន​ទិញ​ Lucas Hernandez ក្នុង​តម្លៃ​ជាង​ ៩០​លាន​ដុល្លារ ដើម្បី​លេង​ជា​ខ្សែ​ការពារ​កណ្ដាល " ។

លោក​បាន​បន្ត​ថា​៖ " ដោយ​ហេតុ​នេះ​ហើយ Hummels ចង់​ចៀសវាង​ការ​ប្រកួត​ប្រជែង​ជាមួយ Lucas Hernandez ''។

គួរ​បញ្ជាក់​ផង​ដែរ​ថា Hummels បាន​ត្រលប់​ទៅ​កាន់​ក្លឹប Borrussia Dortmund វិញ កាល​ពី​ប៉ុន្មាន​សប្ដាហ៍ ក្នុង​តម្លៃ​ខ្លួន ៤១លាន​ដុល្លារ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី