Sturridge បាត់​ឆ្កែ​សំណព្វ​ចិត្ត ហើយ​សន្យា​ឲ្យ​លោក​ចោរ​រាប់​ម៉ឺន​ដុល្លារ​ បើ​យក​ឆ្កែ​មក​វិញ

  • 2019-07-10 13:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Liverpool កីឡាករ Daniel Sturridge បាន​ជួប​រឿង​អកុសល​ ដោយ​ត្រូវ​បាន​ចោរ​គាស់​ផ្ទះ ហើយ​លួច​យក​ឆ្កែ​សំណព្វ​ចិត្ត​របស់​ខ្លួន​បាត់។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ Sturridge បាន​បង្ហោះ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ ដោយ​បាន​និយាយ​ថា​ ខ្លួន​នឹង​ឲ្យ​អ្វី​គ្រប់​យ៉ាង ជា​ថ្នូរ​នឹង​ការ​យក​ឆ្កែ​មក​វិញ។

ក្នុង​វីដេអូ​នោះ Sturridge បាន​និយាយ​ថា៖ " យើង​នឹង​ឲ្យ​អ្វី​គ្រប់​យ៉ាង សម្រាប់​ឆ្កែ​មួយ​នេះ។ នរណា​ក៏​ដោយ​ឲ្យ​តែ​យក​ឆ្កែ​នេះ​មក​វិញ នឹង​ទទួល​បាន ២​ម៉ឺន​ផោន (២៥,០០០ដុល្លារ), ៣ម៉ឺន​ផោន (៣៧,៦០០ដុល្លារ) ប៉ុន្មាន​ក៏​បាន " ។

យ៉ាងណាមិញ ក្នុង​ថ្ងៃ​នេះ​ដែរ អ្នក​ចម្រៀង​រ៉េប​ម្នាក់​នៅ​ទីក្រុង Los Angeles បាន​អះអាង​ថា ខ្លួន​រក​ឃើញ​ឆ្កែ​មួយ​នេះ ដោយ​បាន​បង្ហោះ​តាម​បណ្ដាញ Twitter។ ភ្លាមៗ​នោះ​ដែរ Sturridge ក៏​បាន​ធ្វើ​ការ​ជាមួយ​អ្នក​ចម្រៀង​នោះ។

បើ​តាម​សារព័ត៌មាន​ Sky Sports អម្បាញ់មិញ​នេះ បាន​រាយការណ៍​ថា ប៉ូលិស​ទីក្រុង Los Angeles បានរក​ឃើញ​ និង​ត្រលប់​ឆ្កែ​ឈ្មោះ Lucci ទៅ Sturridge វិញ​ហើយ ព្រមទាំង​បើកការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ត​ទៀត​ទៅ​លើ​ករណី គាស់​ផ្ទះ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ៕

ប្រភព៖ BBC | The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី