រថយន្ត​ Mini ​ប្រើ​អគ្គិសនី​​សុទ្ធ តម្លៃ​ចាប់​ពី​ជាង ៣ ម៉ឺនដុល្លារ

  • 2019-07-15 03:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត Mini Electric ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ដំបូង​បំផុត កំពុង​ត្រូវ​បាន​ផលិត​នៅ​ចក្រភព​អង់គ្លេស ដែល​គ្រោង​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​មីនា ឆ្នាំ​ក្រោយ​នេះ។​ ​

ក្រុមហ៊ុន​ផលិត​រថយន្ត​អង់គ្លេស Mini ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន BMW របស់​អាល្លឺម៉ង់ សង្ឃឹមថា រថយន្ត​ម៉ាក Mini Electric ដើរ​ដោយ​ថាមពល​អាគុយ​ថ្មី​សន្លាង​នេះ​នឹង​ធ្វើឱ្យ​ទីផ្សារ​មាន​ភាពរស់រវើក​ដូច​រថយន្ត​ដំបូង​បំផុត​ដែរ ដែល​បាន​ក្លាយជា​និមិត្តរូប​រថយន្ត​តឿ​កាលពី ៦០ ឆ្នាំមុន​។​ ​

រថយន្ត Mini Electric នឹងត្រូវ​ផលិត​នៅ​រោងចក្រ Oxford ដូច​ពីមុន​ដដែល ខណៈ​រថយន្ត​តឿ​ទ្វារ​បី​មិន​បញ្ចេញ​ផ្សែង​ពុល​ដែល​មាន​ដង​សម្រាប់​សណ្ដោង​រទេះ​នៅ​ខាង​ក្រោយនេះ មានបំណង​បង្កើត​សង្គ្រាម​តម្លៃ​ប្រឆាំង​នឹង​គូប្រជែង​របស់​ខ្លួន ជាមួយ​នឹង​តម្លៃ​ចាប់​ផ្តើម​គឺ​ក្រោម ២៥ ០០០ ផោន (៣១ ១៣៩ ដុល្លារ​) បន្ទាប់ពី​ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​ដែល​ទទួល​បាន​ពី​អ្នក​បង់ពន្ធ គឺ ចំនួន ៣ ៥០០ ផោន (៤ ៣៦០ ដុល្លារ​)​។​ ​

ឈ្នាន់​ល្បឿន​ភ្ជាប់​មកជា​មួយ​រថយន្ត Mini Electric ថ្មី​នេះ​អាចធ្វើឱ្យ​វា​ស្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើពេល ៧,៣ វិនាទី និង​អាច​បើក​បាន​ល្បឿន​កប់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​មាន​រយៈ​ចម្ងាយ​បើកបរ​បាន​ខ្ទង់ ២០០ ទៅ ២៣០ គីឡូម៉ែត្រ​ពេល​សាក​អាគុយ​ពេញ​៕​

ចុចអាន៖

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី