នរណា​ Fan​ ធឿន​ ធារ៉ា​ កុំ​ភ្លេច​ស្អែក​ព្រឹក​ម៉ោង​៨​ ប្រកួត​វិញ​ហើយ​

  • 2019-07-19 07:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​ពី​សង្វៀន​មួយ​រយៈពេល​ធំ​ ទាំង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ និង​កម្ពុជា​ ស្អែក​នេះ​អ្នក​លេង​កែង​មក​ពី​ខេត្ត​ព្រៃវែង​ ធឿន​ ធារ៉ា​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ ដោយ​ប៉ះ​អ្នក​លេង​គុន​ថៃ​ Noeng Trakarn ​ម៉ោង​៨ព្រឹក​នៅ​ CNC CTN MYTV។​

កីឡាករ ធឿន ធារ៉ា

ក្រោយ​ដោះស្រាយ​ពី​ភាព​រកាំរកូស​គ្នា​ជា​មួយ​គ្រូ​រួចរាល់​នា​ពេល​ថ្មីៗ​នេះ​ អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា​ ធឿន​ ធារ៉ា​ បាន​ឱកាស​បង្ហាញ​សមត្ថភាព​ឡើង​វិញ​ ជា​ពិសេស​គឺ​ឡើង​សង្វៀន​នៅ​កម្ពុជា​តែ​ម្ដង។​ គេ​ឃើញ​ថា​ ធារ៉ា​ ចូល​ហ្វឹកហាត់​យ៉ាង​សកម្ម​វិញ​ហើយ​ជា​មួយ​លោក​គ្រូ​ អេ​ ភូថង​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ ដើម្បី​ត្រៀម​ទប់ទល់​ជា​មួយ​អ្នក​លេង​គុន​ថៃ​ នា​ព្រឹក​ស្អែក​នេះ។​

កម្មវិធីប្រកួត

រំលឹក​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ មក​ពី​សមាគម​ក្រសួង​កសិកម្ម​ ប្រកួត​ចុង​ក្រោយ​អំឡុង​ខែ​ឧសភា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​នោះ​មក​រូប​គេ​ខកខាន​ឡើង​សង្វៀន​រហូត​មក​ដល់​ពេលនេះ។​ ស្អែក​ ធារ៉ា​ នឹង​ត្រូវ​តតាំង​ជា​មួយ​កីឡាករ​ថៃ​ Noeng Trakarn​ លើ​ប្រភេទ​ទម្ងន់​ ៦៩គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​