ផល​ សោភ័ណ្ឌ​ សង្ឃឹម​ឈ្នះ​ ៦០%​ ប៉ះ​ Yokpetch​ យប់​នេះ​នៅ​បាយ័ន​

  • 2019-07-19 03:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ក្លឹប​តាឡី​ដំរី​មានរិទ្ធ​ ផល​ សោភ័ណ្ឌ​ សង្ឃឹម​រហូត​ដល់​៦០%​ ថា​អាច​សងសឹក​ ឬ​ឈ្នះ​អ្នក​លេង​គុន​ថៃ​ Yokpetch​ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ យប់​នេះ។​

រូបភាព Bayon & BTV boxing

តាម​ការ​លើក​ឡើង​ក្នុង​វីដេអូ​ Live​ Facebook របស់​ ផល​ សោភ័ណ្ឌ​ ឲ្យ​ដឹង​ថា​ ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​រូប​គេ​ ដូច្នេះ​អ្នក​ប្រដាល់​មក​ពី​ខណ្ឌ​ដង្កោ​ខាង​លើ​នេះ​ពិត​ជា​ខំប្រឹង​ហ្វឹកហាត់​ទាំង​យប់​ទាំង​ថ្ងៃ។​

សិស្ស​គុន​លោក​គ្រូ​ ញ៉ូវ​ ម៉ាក​ រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ធ្លាប់​ជួប​គ្នា​ម្ដង​រួច​ហើយ​ ដូច្នេះ​ម្នាក់​ៗ​គឺ​ដឹង​ស្នៀត​ ដឹង​ក្បាច់​រៀងៗ​ខ្លួន​ ការ​វ៉ៃ​ចេញ​ប្រហែល​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​គ្នា។​ យ៉ាង​ណា​ក៏​ដោយ​ អ្នក​ប្រដាល់​របស់​កម្ពុជា​ម្នាក់​នេះ​នៅ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ ៦០%​ ថា​នឹង​អាច​យក​ជ័យជម្នះ​បាន​វិញ​នា​ការ​ប្រកួត​យប់​នេះ។​

កម្មវិធីប្រកួត

រំលឹក​ដែរ​ថា​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ នឹង​ចាប់​ផ្ដើម​នា​យប់​ម៉ោង​៧​ថ្ងៃ​នេះ​ហើយ​ ដោយ​មាន​ពីរ​គូ​ ផល​ សោភ័ណ្ឌ​ ប៉ះ​ Yokpetch​ រី​ឯ​ ចាន់​ ប៊ុនហឿន​ ប៉ះ​ Fanimit។​ អ្នក​ដែល​ឈ្នះ​យប់​នេះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕​

អត្ថបទ៖ នួន ស៊ីណា​