ផល សោភ័ណ្ឌ ចាន់ ប៊ុន ហឿន ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬអត់ស្អែកនេះ?
- 2019-07-18 08:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផល សោភ័ណ្ឌ ចាន់ ប៊ុន ហឿន ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬអត់ស្អែកនេះ?
ចន្លោះមិនឃើញ
អ្នកប្រដាល់កម្ពុជា២រូប ផល សោភ័ណ្ឌ ចាន់ ប៊ុនហឿន នឹងត្រូវឆ្លងកាត់ជើងខ្លាំងថៃ២រូបសិន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃស្អែកនេះនៅសង្វៀនបាយ័ន ទើបដឹងអាចបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៦៣,៥គីឡូក្រាមបាន ឬមិនបាន។
សម្រាប់អ្នកប្រដាល់របស់កម្ពុជាទាំងពីរនាក់ខាងលើនេះគឺចាញ់ភាគីខាងថៃដែលជាដៃគូក្នុងវគ្គសន្សំពិន្ទុដូចគ្នា ដូច្នេះថ្ងៃសុក្រស្អែកនេះអាចថាជាការប្រកួតសងសឹកផងដែរចំពោះពួកគេ។ ប៊ុនហឿន ភ្លាត់ចាញ់ Fanimit នៅពាក់កណ្ដាលទឹកទី៤ កាលពីខែមេសា កន្លងទៅនេះ ប៉ុន្តែអ្នកទាំងពីរនាក់នេះធ្លាប់ឈ្នះទៅឈ្នះមកនោះទេ។
ចំណែកអ្នកលេងកែងមកពីខណ្ឌដង្កោ ផល សោភ័ណ្ដ ក៏ភ្លាត់ចាញ់ពិន្ទុជើងខ្លាំងថៃ Yokpetch ផងដែរអំឡុងខែឧសភា នៃវគ្គសន្សំពិន្ទក្នុងពូល ខណៈប្រកួតមួយនោះជាថ្ងៃបើកឆាករបស់សិស្សគុនមកពីក្លឹបតាឡីដំរីមានរិទ្ធថែមទៀតផង។ ការប្រកួតជាថ្មីនេះ ជាការប្រកួតដ៏សំខាន់របស់ សោភ័ណ្ឌ ដើម្បីទាមទារកេរ្តិ៍ឈ្មោះពីអ្នកប្រដាល់ថៃមកវិញ ព្រោះធ្លាប់ខកចិត្តដោយសារ Yokpetch រួចមកហើយ និងម្យ៉ាងទៀតក្កោបឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រផង។
កម្មវិធីខ្សែក្រវាត់គូបូតា លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម របស់សង្វៀនបាយ័ន ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនាយប់ម៉ោង៧ស្អែកនេះ។ ប្រសិនបើ សោភ័ណ្ឌ ឈ្នះ Yokpetch ហើយ ចាន់ ប៊ុនហឿន ឈ្នះ Fanimit នោះមានន័យថាខ្មែរឡើងទាំងពីរទៅវគ្គផ្ដាច់ព្រ័ត្រ ឬអាចនិយាយបានថាក្នុងចំណោម៤នាក់នេះ អ្នកឈ្នះបានឡើងវគ្គផ្ដាច់ព្រ័ត្រ៕
ផល សោភ័ណ្ឌ ប៉ះ Yokpetch
ចាន់ ប៊ុនហឿន ប៉ះ Fanimit
ម៉ៅ សុផាន់ណារីន ប្រើស្ដាយតាម Idol របស់ខ្លួន De Gea ជួយក្រុមលើកពាន វេសឡាញ
Lampard ថា Chelsea ល្អគ្រប់គ្រាន់មិនត្រូវការកីឡាករថ្មីឡើយ