ម៉ៅ សុផាន់ណារីន ប្រើស្ដាយតាម Idol របស់ខ្លួន De Gea ជួយក្រុមលើកពាន វេសឡាញ
- 2019-07-18 04:29:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ៅ សុផាន់ណារីន ប្រើស្ដាយតាម Idol របស់ខ្លួន De Gea ជួយក្រុមលើកពាន វេសឡាញ
ចន្លោះមិនឃើញ
ធនធានអ្នកចាំទីថ្មីរបស់កម្ពុជា ម៉ៅ សុផាន់ណារីន ប្រើស្ដាយអស់ដៃ ប៉ុន្តែនៅសល់ជើង តាម Idol របស់ខ្លួន De Gea ជួយក្រុមឈ្នះបាល់ទាត់កាត់សេចក្ដី ១១ម៉ែត្រ លើកពានរង្វាន់វេសឡាញ ឆ្នាំ២០១៩ ម្សិលមិញនេះ។
អ្នកចាំទីវ័យ ១៦ឆ្នាំ ខាងលើនេះ បានឲ្យដឹងថា សម្រាប់ការប្រកួតចុងក្រោយម្សិលមិញជាមួយក្រុមវេសឡាញសាខាទួលស្វាយព្រៃ នេះគឺតានតឹងនិងពិបាកមែនទែន ពោលកម្រិតសមត្ថភាពកីឡាករទាំងសងខាងប្រហាក់ប្រហែល ស្របពេលតំបន់ប្រយុទ្ធ ការពារ និងខ្សែបម្រើល្អដូចគ្នា។ ការប្រកួតនេះតានតឹងរហូត៩០នាទីពេញ លទ្ធផល ១-១ និងឈានដល់ការទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ទើបរកឃើញក្រុមឈ្នះពានរង្វាន់ U-19 នេះបាន។ ចូលដល់វគ្គនេះ យុវជនវ័យក្មេងរូបនេះ បន្ថែមថា ភ័យផង អរផង ប៉ុន្តែដោយសារតែមានបទពិសោធច្រើនលើការចាំបាល់១១ម៉ែត្រនេះ ទើបធ្វើឲ្យខ្លួនជោគជ័យបែបនេះ។
ធនធានថ្មីរបស់កម្ពុជាម្នាក់នេះ ប្រាប់ថាអ្នកចាំទីនៅអឺរ៉ុបដែលជា Idol របស់គេនោះគឺ Devid De Gea ដែលលេងឲ្យក្រុម Man Utd ចំណែកនៅខ្មែរវិញ គឺ ស៊ូ យ៉ាទី។ ចំពោះក្រុមនៅកម្ពុជាដែលខ្លួនមានក្ដីស្រមៃចង់លេងនោះគឺក្រុមបាល់ទាត់បឹងកេត។
រំលឹកដែរថា កម្មវិធីពានរង្វាន់កីឡាវេសឡាញ ២០១៩ បានបិទបញ្ចប់ហើយកាលពីម្សិលមិញនេះ ដោយវិញ្ញាសាបាល់ទាត់ U-19 លេខ១ បានទៅលើក្រុមវេសឡាញ សាខា ទួលទំពូង លេខ២ សាខាទួលស្វាយព្រៃ លេខ៣ សាខាដូនពេញ និងលេខ៤ សាខាសន្ធរម៉ុក។ សម្រាប់ការប្រកួតនេះដែរគឺមានការចូលរួមពីសាលាវេសឡាញទាំង១០សាខា សរុបកីឡាករ កីឡាការិនី ៦០២នាក់ លេងលើ៤ប្រភេទកីឡា បាល់ទាត់ វាយកូនឃ្លីលើតុ ហែលទឹក និង តេក្វាន់ដូ។ ក្រុមរបស់ សុផាន់ណារីន ឈ្នះបាល់កាត់សេចក្ដី១១ម៉ែត្រ ដោយលទ្ធផល ៥-៣៕
Spurs បើកផ្លូវឲ្យ Danny Rose ចាកចេញក្រោយមិនចូលរួមប្រកួតកម្ដៅសាច់ដុំ
មិនគួរឱ្យជឿ! វីដេអូ Kubo ជប៉ុន ញាក់ដាច់ចង្កេះរាមច្បងនៅ Real គេសរសើរគ្រប់គ្នា