វិបសាយ និងកម្មវិធីល្អៗ សម្រាប់ធ្វើបទបង្ហាញ & ច្នៃម៉ូដ
- 2019-07-19 08:09:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយ និងកម្មវិធីល្អៗ សម្រាប់ធ្វើបទបង្ហាញ & ច្នៃម៉ូដ
ចន្លោះមិនឃើញ
មិនបាច់ដល់ទៅរៀននៅសាលា ទើបអាចបង្កើតស្នាដៃស្អាតៗនោះទេ។ នៅទីនេះ យើងមានឧបករណ៍ជាច្រើនសម្រាប់ឲ្យអ្នកច្នៃ គ្រាន់តែត្រូវការពេលរៀនប្រើបន្តិចប៉ុណ្ណោះ!
Canva (ខាន់វ៉ា)
ជាវ៉ិបសាយឧបករណ៍ច្នៃម៉ូដក្រាហ្វិកសម្រាប់មនុស្សទូទៅ។ ស្រួលប្រើ ហើយមានទម្រង់ដែលគេធ្វើហើយមកស្រេច មានដូចជាជីវប្រវត្តិសង្ខេប រូបសម្រាប់បង្ហោះក្នុងបណ្តាញសង្គម ប័ណ្ណប្រកាស ខិតប័ណ្ណផ្សព្វផ្សាយជាដើម… ហើយក៏មានពុម្ពអក្សរ រូប និងម៉ូដផ្សេងៗរាប់ពាន់រាប់ម៉ឺនប្រភេទទៀតផង!!
Prezi (ប្រេស៊ី)
ជាកម្មវិធីធ្វើបទបង្ហាញដែលឡូយ ហើយ ស្អាតត្រជាក់ភ្នែក។ អ្នកអាចប្រើឲ្យវាបង្រួមចូល ពង្រីកចេញ ហើយផ្លោះពីទំព័រមួយទៅ ទំព័រមួយតាមចិត្តចង់!
Info.gram (អុីនហ្វូក្រាម)
ជាកម្មវិធីសម្រាប់បង្កើតគំនូរពត៌មាន (infographic) ផែនទី និងក្រាបផ្សេងៗ។ ត្រូវម៉ាច់តែម្តង សម្រាប់អ្នកដែលកំពុងសរសេររបាយការណ៍ ហើយចង់បង្ហាញទិន្នន័យរបស់ខ្លួន ក្នុងរូបភាពធ្វើយ៉ាងណាឲ្យគេស្រួលយល់ និងចាប់អារម្មណ៍។ សន្យាថាអ្នកនឹងទទួលបានលទ្ធផលដែលស្អាត ងាយប្រើ និងខុសគេជាមិនខាន!
Coolors (ឃូលឺស)
កំពុងរកមើលថាតើពណ៌ណាស៊ីជាមួយពណ៌ណា សម្រាប់ការច្នៃម៉ូដរបស់អ្នក? សាកប្រើវ៉ិបសាយនេះមើល!
Dribble (ឌ្រីបបល)
ជាសហគមន៍មួយសម្រាប់អ្នកច្នៃម៉ូដមកពីគ្រប់ប្រទេស។ អ្នកអាចស្វែងរកគំនិតថ្មីៗពីទីនេះ ឬអាចបង្ហាញស្នាដៃអ្នកទៀតផង!
Behance (បុីហេន្ស)
ជាវេទិកានៅលើអុីនធឺណែត សម្រាប់ឲ្យអ្នកច្នៃម៉ូដ និងសិល្បករនៅពាសពេញពិភពលោកបង្ហាញ និងស្វែងរកស្នាដៃផ្សេងៗ។ ឥលូវ យើងឃើញថាសិល្បករក្មេងៗខ្មែរចូលចិត្តប្រើប្រាស់វ៉ិបសាយនេះច្រើនគួរសមដែរ។
Freepik (ហ្វ្រុីភីក)
មានរូប vector, PSD, និង icon ឥតគិតថ្លៃជាងមួយលានរូបឯណោះ!
អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍខ្លួន
បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com