បច្ចេកវិទ្យាទំនើបសម្រាប់សណ្ឋាគារឥលូវនៅស្រុកខ្មែរក៏មានដែរ

  • 2019-07-19 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ថា​ការ​កក់​បន្ទប់​ឬ​ការ​រក​ព័ត៌មាន​ពី​សណ្ឋាគារ​របស់​គេ​នីមួយ​ៗ​ស្រួល​ប៉ុណ្ណា។​ សណ្ឋាគារ​ទាំង​អស់​នោះ​ភាគ​ច្រើន​ប្រើ​បច្ចេក​វិទ្យា​បដិ​សណ្ឋារ​កិច្ច​ទំនើប​ៗ​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ភ្ញៀវ​បាន​យ៉ាង​ល្អ។​

ឥលូវ​មិន​ចាំ​បាច់​រក​កម្ម​វិធី​ទំនើប​ទាំង​អស់​នោះ​នៅ​ខាង​ក្រៅ​ប្រទេស​ទៀត​ទេ។​ កាល​ពី​ថ្ងៃ​ទី​ ១៦​ កក្កដា​ ២០១៩​ កន្លង​ទៅ​នេះ​ក្រុម​ហ៊ុន​ Ubicomp​ និង​eCam​ Solution​ បាន​សហការ​គ្នា​នាំ​យក​កម្មវិធី​ Qikinn​ មក​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ។​

Qikinn​ Application​ Suite​ ជា​កម្មវិធី​ដែល​អាច​ឲ្យ​ភ្ញៀវ​កក់​បន្ទប់​ ចូល​ទៅ​មើល​បន្ទប់​ជាមុន​ និង​ធ្វើការ​ Check-in​, Check-out​ តាម​ប្រព័ន្ទ​អេឡិច​ត្រូ​និក​ទុក​ជា​មុន​បាន​យ៉ាង​ឆាប់​រហ័ស​និង​ងាយ​ស្រួល​ទៀត​ផង។​ មិន​តែ​ប៉ុណ្ណោះ​ដំណើរ​ការ​ទាំង​អស់​សុទ្ធ​តែ​នៅ​លើ​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ស័ក្តិសម​នឹង​ការ​រស់​នៅ​របស់​មនុស្ស​សម័យ​ថ្មី​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​និង​សណ្ឋាគារ​អាច​ទាក់​ទង​គ្នា​បាន​កាន់​តែ​ងាយ​ស្រួល​និង​ឆាប់​រហ័ស​ មិន​ថា​មុន​ឬ​ក្រោយ​ពេល​ស្នាក់​នៅ​នោះ​ទេ។​

កម្មវិធី​ Qikinn​ ផ្តល់​ជូន​ភាព​ងាយ​ស្រួល​ដល់​បណ្ដា​សណ្ឋាគារ​ដៃ​គូ​នានា​ ឲ្យ​សម្រេច​បាន​នូវ​ឱកាស​អាជីវកម្ម​ខ្ពស់​ បង្កើន​ទំនុក​ចិត្ត​និង​ប្រាក់​ចំណូល​ ហើយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ភ្នាក់ងារ​ទេសចរណ៍​អនឡាញ៍​ផ្សេង​ៗ​ថែម​ទៀត​ផង។​

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Harbans​ Singh​ នាយក​គ្រប់​គ្រង​ Ubicomp​ System​ “យើង​រីករាយ​នឹង​ធ្វើ​ជា​ដៃ​គូ​អាជីកម្ម​ជាមួយ​ eCam​ នៅ​កម្ពុជា​ ដែល​ជា​ក្រុម​ហ៊ុន​នាំ​មុខ​មួយ​ក្នុង​តំបន់​ លើ​វិស័យ​បដិសណ្ឋារកិច្ច។​ កម្មវិធី​ Qikinn​ នឹង​ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​ភ្ញៀវ​បាន​កាន់​តែ​ងាយ​ស្រួល។​ជាក់ស្ដែង​យើង​បាន​ឃើញ​ពី​គុណភាព​តាម​រយៈ​ការ​ដាក់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​លើ​ពិភពលោក​រួច​មក​ហើយ។”​

លោក​បញ្ជាក់​បន្ថែម​ទៀត​ផង​ដែរ​ថា​ “eCam​ ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ស្គាល់​និង​ទំនុក​ចិត្ត​ខ្ពស់​ពី​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា។​ ការ​សហការ​អាជីវកម្ម​លើក​នេះ​ យើង​មើល​ឃើញ​ថា​ជា​ការ​ភ្ជាប់​យុទ្ធសាស្រ្ត​ទំនាក់​ទំនង​មួយ​ដែល​អាច​នឹង​ជួយ​បង្កើន​សក្ដានុពល​ដល់​ក្រុមហ៊ុន​ទាំងពីរ​ដើម្បី​សម្រេច​សមិទ្ធិផល​ផ្សេង​ទៀត។”​

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ Vithou​ Pen​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ eCam​ Solution​ ក៏​បាន​លើក​ឡើង​ពី​ Ubicomp​ ដែរ​ថា​ “Ubicomp​ ជា​ក្រុម​ហ៊ុន​នាំ​មុខ​ផ្នែក​បច្ចេក​វិទ្យា​បដិ​សណ្ឋារកិច្ច។​ សមិទ្ធិផល​ពិសេស​ៗ​ដូច​ជា​ការ​ស្ថាបនា​កម្មវិធី​ Qikinn​និង​នាំ​យក​កម្ម​វិ​ធី​នេះ​មក​ប្រើ​ប្រាស់​នៅ​កម្ពុជា​ ជួយ​ឲ្យ​ម្ចាស់​អាជីវ​កម្ម​សណ្ឋាគារ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​ភ្ញៀវ​តាំង​ពី​មាន​ការ​កក់​ដំបូង​រហូត​ដល់​ក្រោយ​ការ​ស្នាក់​នៅ។​ តាម​រយៈ​ការ​ចាប់​ដៃ​គូ​សហការ​លើក​នេះ​ យើង​មើល​ឃើញ​ពី​ទំ​ហំ​ផល​ប្រយោជន៍​រួម​មួយ​ក្នុង​ការ​ពង្រីក​និង​ពង្រឹង​ទី​ផ្សារ​ផ្ដល់​សេវាកម្ម​និង​ដំណោះ​ស្រាយ​លើ​វិស័យ​បដិសណ្ឋារកិច្ច។​ យើង​រីក​រាយ​នឹង​ការ​ចាប់​ដៃ​គូ​សហការ​លើក​នេះ​និង​រំ​ពឹង​ថា​ Qikinn​ នឹង​ក្លាយ​ជា​សេវាកម្ម​បដិសណ្ឋារកិច្ច​ដែល​ល្អ​ជាង​គេ​ទាំង​នៅ​ប្រទេស​កម្ពុជា​និង​ប្រទេស​ជិត​ខាង។”​

អំ​ពី​ Ubicomp​ System​ Sdn​ Bhd​

ជា​ក្រុម​ហ៊ុន​ស្តង់​ដា​ MSC(Multimedia Super Corridor)​ ដែល​បាន​ស្ថាបនា​កម្មវិធី​ Qikinn​ ដែល​នាំ​មុខ​គេ​លើ​វិស័យ​បច្ចេក​វិទ្យា​បដិសណ្ឋារកិច្ច​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ផ្ដល់​ទាំង​សេវាកម្ម​និង​ដំណោះ​ស្រាយ​ដល់​ក្រុមហ៊ុន​ជា​សម្ព័ន្ធ​ទៀត​ផង។​

ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​ UbiQ​ Global​ Solutions​ សូម​ចូល​ទៅ​កាន់​ Ubicomp System Sdn Bhd

អំពី​ eCam​ Solution​ Company​ Limited​

ក្រុមហ៊ុន​ eCam​ Solution​ Company​ Limited​ បាន​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី​ ០១​ ខែ​សីហា​ ឆ្នាំ២០១៤​ មក​ម្ល៉េះ​ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ផ្គត់​ផ្គង់​ផ្នែក​ Systems​ Integration​ (IT Solution) ។​ គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ eCam​ Solution​ ស្ថាបនា​ដំបូង​ដោយ​មាន​បុគ្គលិក​ត្រឹម​តែ​ ៤នាក់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រតិបត្តិ​ការ​ងារ។​ ពី​មូយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ eCam​ Solution​ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដែល​មក​ដល់​ពេល​នេះ​ មាន​បុគ្គលិក​សម្រាប់​ប្រតិបត្តិ​ការ​ងារ​រហូត​ដល់​ ៨០​នាក់​ឯណោះ។​ eCam​ Solution​ ផ្ដល់​ជូន​នូវ​សេវាកម្ម​បច្ចេក​វិទ្យា​ក្នុង​ឧស្សាកម្ម​ដួច​ជា​ Hospitality,​ Financial Institutions, Telecommunication,​ Conglomerates/MNC,​ and​ some​ other​ industry​ verticals។​ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​eCam Solution

អត្ថបទ៖ Sokchea Heng

អត្ថបទថ្មី