អបអរ​សាទរ​​យុវ​សិស្ស​ អន ឧសា ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ ពី​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​អន្តរជាតិ​អូឡាំព្យាដ

  • 2019-07-22 14:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំណឹង​របស់ក្រសួង​អប់រំ​យុវជន​ និងកីឡា បាន​ឲ្យ​ដឹង​ថា ​គ្រូ​ដឹកនាំ​ចំនួន​ ២​រូប អ្នក​សង្កេតការណ៍​១រូប និង​បេក្ខជន​ជា​សិស្ស​ថ្នាក់​ទី​១២ ចំនួន​៦​រូប ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជូន​ចូលរួម​ការ​ប្រកួត​ប្រជែង​គណិតវិទ្យា​អន្តរជាតិ​អូឡាំព្យាដ លើក​ទី​៦០ នៅ​ប្រទេស​អង់គ្លេស ដែល​មាន​បេក្ខជន​ចូលរួម​ ៦២១នាក់ ស្រី​៦៥​នាក់ មក​ពី​១១២​ប្រទេស ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ប្រទេស អង់គ្លេស។

យុវសិស្ស​ អន ឧសា ដែល​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​ នៅ​ប្រទេស​អង់គ្លេស​

សេចក្ដីជូនដំណឹងដដែល​ ដែល​មាន​ចុះ​កាលបរិច្ឆេត​ថ្ងៃ​ទី ២២ ខែកក្កដា ២០១៩ បាន​បន្ថែម​ថា ជាលទ្ធផល​ យុវសិស្ស​កម្ពុជា​ មាន​ឈ្មោះ​ថា អន ឧសា រៀន​នៅ​វិទ្យាល័យ​ស្មាតឃីត​ នៅ​ខេត្តសៀមរាប ទទួល​បាន​​ពានរង្វាន់​កិតិ្តយស។

រូបភាព៖ ផេក ហ្វេសបុក​ ក្រសួង​អប់រំ​យុវជន និងកីឡា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី