ញាក់​សាច់! Moonton ​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ប្រាក់​រង្វា់ ​២៥​ម៉ឺន​ដុល្លារ​អាមេរិក

  • 2019-07-23 07:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ Moonton ​បាន​បង្កើត​ការ​ប្រកួត​កីឡា​អេឡិចត្រូនិច​ជើង​ឯក​ពិភព​លោក​មួយ​គឺ​ Mobile Legends: Bang Bang ​នៅ​ចុង​ឆ្នាំ​នេះ ​ដែល​វា​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន ​ប្រាក់​រង្វាន់​ដល់​២៥​ម៉ឺន​ដុល្លារ​ឯ​ណោះ។

លោក Justin Yuang នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​ក្រុម​ហ៊ុន Moonton បាន​និយាយ​ក្នុង​សុន្ទរកថា «ក្រុម​ការងារ​ជា​សកល​របស់​យើង​បាន​កំពុង​កែ​លម្អ​តម្រូវ​តាម​ទីផ្សារ និង​​ឲ្យ​ស្រប​ទៅ​នឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​យើង​ងាយស្រួល​ផ្តល់​ជូន​ដល់​អ្នក​លេង​កាន់​តែ​ងាយ​ស្រួល​ ហើយ​ទទួល​បាន​លទ្ធល​គួរ​ជា​ទី​ពេ​ញ​ចិត្ត»។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ការ​ប្រកាស​រៀប​ចំ​ការ​ប្រកួត​អន្តរជាតិ​ធំ​មិន​ធ្លាប់មាន​គឺ​ Mobile​ Legends: ​Bang Bang World Championship ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ដល់​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នៅ​ទី​លាន Axiata Arena ក្នុង​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

រដ្ឋ​មន្ត្រី​យុវជន និង​កីឡា​ប្រទេស​ម៉ាឡេស៊ី​ លោក Syed Saddiq bin Syed Abdul Rahman មាន​ប្រសាសន៍​​ថា ៖«​កីឡា​អេឡិចត្រូនិក​មាន​សក្កានុពល​ខ្លាំង​ដែលមាន​ចរន្ត​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើត​សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី និង​អរគុណ​ដល់​ ក្រុម​​អរគុណ​ដល់​ MOONTON ដែល​បាន​ជួយ​ដល់​ពួក​យើងដើរ​លើ​ផ្លូវ​ពិភព​លោក​តាម​រយៈ​ការ​​ប្រកួត​ជើង​ឯក​ពិភព​លោក Bang Bang World Championship»។

​ការ​ប្រកួត​ Mobile​ Legends: ​Bang Bang World Championship ​នៅ​ចុង​ឆ្នាំ​នេះ ​នឹង​មាន​ក្រុម​ចូលរួម​១៦​ក្រុម ​មក​ពី​បណ្ដា​ប្រទេស​១៤​ផ្សេង​គ្នា។ ដោយ​ការ​ប្រកួត​នោះ ​ក៏​នឹង​មាន Live ​ផ្ទាល់​នៅ​លើ Youtube ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម