អ្នកគ្រប់គ្រងផ្នែកពត៍មានវិទ្យា នឹងសម្រេចចិត្តបានត្រឹមត្រូវ បើបានស្ដាប់ការចែករំលែកពី HPE
- 2019-07-25 04:42:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រប់គ្រងផ្នែកពត៍មានវិទ្យា នឹងសម្រេចចិត្តបានត្រឹមត្រូវ បើបានស្ដាប់ការចែករំលែកពី HPE
ចន្លោះមិនឃើញ
ដោយមានការលំបាកក្នុងការសំរេចចិត្តជ្រើសរើសពីសំណាក់ អ្នកគ្រប់គ្រងផ្នែកពត៍មានវិទ្យាទាំងឡាយ លើការសន្សំសំចៃ ប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធប្រតិបត្តិការ និងការរៀបចំរចនាសម្ព័ន្ធផ្នែកពត៍មានវិទ្យាក្នុងស្ថាប័ននីមួយៗ ដើម្បីទទួលបានអត្ថប្រយោជន៍ ជាអតិបរមាស្របតាមផែនការយុទ្ធសាស្ត្ររបស់ស្ថាប័ន។
ដោយយល់ឃើញពីផលវិបាកទាំងនោះហើយ ទើបក្រុមហ៊ុន RMO Technology Co., Ltd បានសហការជាមួយក្រុមហ៊ុន Hewlett Packard Enterprise (HPE) បង្កើតនូវព្រឹត្តការណ៍មួយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ **ដើម្បីចែករំលែក និងបណ្តុះបណ្តាលលើប្រព័ន្ធ HPE Simplivity 380 ដែលជាប្រព័ន្ធ HCI ដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា។**
ការចែករំលែកនេះមិនត្រឹមតែធ្វើអោយអតិថិជន និងអ្នកចូលរួមបានយល់ច្បាស់ពីអត្ថប្រយោជន៍ប៉ុណ្ណោះទេ តែថែមទាំងបានបណ្តុះបណ្តាលវគ្គខ្លីដែលអនុញ្ញាតអោយអ្នកចូលរួមទាំងអស់ប្រតិបត្តិផ្ទាល់ជាមួយ Live Demo System ដើម្បីឃើញពីប្រសិទ្ធភាពជាក់ស្តែង ព្រមទាំងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីការចូលរួមឆ្លងវគ្គបណ្តុះបណ្តាលនេះផងដែរ ។
លោក Chim Chetra ប្រធានផ្នែកបច្ចេកទេសប្រចាំនៅក្រុមហ៊ុន RMO Technology Co., Ltd មានប្រសាសន៍ថា គោលដៅក្នុងការជ្រើសរើសប្រព័ន្ធ HCI ដ៏ធំបំផុតនេះគឺដើម្បី ទទួលបានភាពងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងផ្តល់ភាពសន្សំសំចៃក្នុងរចនាសម្ព័ន្ធរបស់ប្រព័ន្ធពត៍មានក្នុងស្ថាប័ននីមួយៗ ពោលគឺកាត់បន្ថយ Space ក្នុង Data Center ភាពសន្សំសំចៃលើ Data Store កាត់បន្ថយការចំនាយលើ Backup Software, Replication Software, WAN Optimization, Storage Disk ដែលជាចំនាយដ៏ខ្ពស់គួរអោយកត់សម្គាល់។
ដោយឡែកទៀតសោតសមត្ថភាពរបស់ ប្រព័ន្ធ HCI ត្រូវតែមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រតិបត្តិប្រព័ន្ធទិន្នន័យជាប្រចាំសំរាប់រាល់ការ Read/Write ដែលជាហេតុនាំអោយ Hard Drive ប្រភេទ SSD ត្រូវបានណែនាំ។
លោក Raymond Lau Kok Beng ដែលជា SimpliVity PreSales Consultant របស់ក្រុមហ៊ុន Hewlett-Packard Enterprise បានសំដែងការកោតសរសើរសំរាប់ដៃគូររបស់ខ្លូន (RMO Technology Co., Ltd) ដែលបានចែករំលែកបទពិសោធន៍ និងប្រសិទ្ធភាពរបស់ HPE Simplivity សំរាប់អតិថិជននៅក្នុងប្រទេសកម្ពុជា គាត់មានអរម្មណ៍ភ្ញាក់ផ្អើលផងដែរដោយឃើញមានអតិថិជន និង អ្នកគាំទ្រយ៉ាងច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍ បណ្តុះបណ្តាលវគ្គខ្លីនេះដោយយកចិត្តទុកដាក់បំផុត។
ជាងនេះទៅទៀត លោកក៏បានសន្យានឹងបន្តរចែករំលែកបទពិសោធន៍ថ្មីៗ សំរាប់អ្នកចូលចិត្តវិស័យពត៍មានទាំងអស់ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងផងដែរ។
គួររំលឹកផងដែរថា ក្រុមហ៊ុន RMO Technology Co., Ltd ជាក្រុមហ៊ុនដែលមានបទពិសោធន៍យូរឆ្នាំ ហើយមានសមត្ថភាពខ្ពស់ក្នុងការតម្លើងប្រព័ន្ធ HCI (HPE Simplivity) ដែលមានវិស្វករមានបទពិសោធន៍ ព្រមទាំងមានសញ្ញាប័ត្របញ្ជាក់ពីការតម្លើងផងដែរ ក្រុមហ៊ុនបានតម្លើង HPE Simplivity ប្រមាណជាង 100 Nodes និងមានអតិថិជនប្រមាណជាង ២០ ក្រុមហ៊ុនដែលកំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបំផុត ក្នុងប្រទេសកម្ពុជា។
ហើយក៏មានអតិថិជនមួយចំនួនធំបានបន្តការគាំទ្រដោយប្រើប្រាស់បន្ថែមក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ក្រុមហ៊ុន RMO Technology Co., Ltd តែងតែផ្តល់ជូនការធ្វើពិសោធន៍ទៅលើប្រព័ន្ធជាក់ស្តែង (POC) សំរាប់អតិថិជនដែលមានបំណងចង់ធ្វើតេស្តលើប្រព័ន្ធទិន្នន័យផ្ទាល់ខ្លួនដើម្បីឃើញភាពជាក់ស្តែងលើការសន្សំសំចៃ និងប្រសិទ្ធភាពរបស់ HPE Simplivity ដែលទាំងនេះហើយបានជំរុញអោយអតិថិជនផ្តល់ជូននូវទំនុកចិត្តខ្ពស់លើក្រុមហ៊ុនយើងខ្ញុំទៅលើសមត្ថភាពជាក់ស្តែងទាំង ផលិតផល និង សេវាកម្ម៕