អ្នកមិនទាន់មើល Spider-Man គួរមើលប្រភេទ 4DX Extreme Version ពិសេសលើស 4DX ធម្មតា
- 2019-07-25 08:46:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមិនទាន់មើល Spider-Man គួរមើលប្រភេទ 4DX Extreme Version ពិសេសលើស 4DX ធម្មតា
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះរោងកុន Major Cineplex by Smart បានបញ្ចេញនូវ 4DX ប្រភេទពិសេស Extreme Version សម្រាប់ខ្សែភាពយន្ត Spider-Man: Far From Home ដែល 4DX នេះមាន Effect ខ្លាំងជាងធម្មតា និងមានរយៈពេលយូរ។
4DX Extreme Version មានចំណុចពិសេសៗដូចជា ផ្ដោតសំខាន់លើកាយវិការរបស់តួអង្គធំនៃរឿងគឺ Spider-Man ផ្ទាល់តែម្ដង ដោយពេលហោះ, ពេលសម្រាលខ្លួន ឬពេលវគ្គជិះទូកជាដើមនោះ មាន Effect នៃរំញ័រខ្លាំង ហើយវាមាន Effect រយៈពេលសរុប ៥០ នាទី នៃខ្សែភាពយន្តដែលមានរយៈពេល ២ ម៉ោងជាង។
ចំពោះ Effect នៃបរិយាកាសជុំវិញ គឺបានបង្កើនដល់កម្រិតកំពូលតែម្ដង ដូចជា Effect នៃទឹក, Effect នៃកង្ហារ ឬនៃផ្គររន្ទះជាដើម។ 4DX Extreme Version នេះជាជម្រើសល្អបំផុតសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្តបែប 4DX ក៏ដូចជាអ្នកគាំទ្រភាពយន្ត Marvel ផ្ទាល់។
ដោយឡែកចំពោះ 4DX ប្រភេទស្តង់ដារវិញគឺមានបញ្ចេញ Effect ផ្ដោតលើកាយវិការតួអង្គដែរ ប៉ុន្តែតិចជាង 4DX Extreme Version ប្រមាណ ២០%។
4DX Extreme Version នេះមិនមែនមានសម្រាប់គ្រប់ខ្សែភាពយន្តនោះទេ វាជាប្រភេទកម្រមួយ។ លោកអ្នកអាចសាកល្បង 4DX Extreme Version នេះជាមួយខ្សែភាពយន្ត Spider-Man: Far From Home ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា។ ភាពយន្ត Spider-Man វគ្គថ្មីចុងក្រោយនេះក៏នៅមានចាក់បញ្ចាំងជាប្រភេទ IMAX ដែលមានតែនៅ Major Cineplex by Smart សាខាផ្សារទំនើបអ៊ីអន ២ និងជាប្រភេទ 2D និង 3D នៅ Major Cineplex by Smart គ្រប់សាខា។
Spider-Man: Far From Home នេះគឺជាខ្សែភាពយន្តដែលរៀបរាប់អំពីហេតុការណ៍កើតឡើងក្រោយព្រឹត្តិការណ៍ Avengers: Endgame ជាភាពយន្តបិទបញ្ចប់នៃដំណាក់កាលទី ៣ របស់សែស្រឡាយភាពយន្ត MCU។ មានទស្សនិកជនជាច្រើនបានភ្ញាក់ផ្អើលនឹងសាច់រឿងរបស់ Spider-Man វគ្គថ្មី ដោយមានឈុតឆាកខ្លះខុសពីការទាយទុករបស់ទស្សនិកជន។ បញ្ជាក់ដែរថា នៅចុងបញ្ចប់នៃភាពយន្តនេះ មានឈុត Post-Credit ចំនួនពីរ ដែលវាជាតម្រុយសម្រាប់តភ្ជាប់ទៅកាន់ភាពយន្ត Marvel វគ្គបន្ទាប់ ក្នុងដំណាក់កាលទី ៤ នៃ MCU។ ដូចនេះពេលចប់ភ្លាម គួររង់ចាំ ២ ទៅ ៣ នាទី ដើម្បីបានទស្សនា Post-Credit ដ៏សំខាន់នេះ៕
ឈុតខ្លីនៃ Spider-Man: Far From Home ៖