កម្មវិធី free free ចំនួន ៦ ដែលអ្នកគួរប្រើ!

  • 2019-07-25 09:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Vayo
  • សហការជាមួយ wapatoa.com

ពេលខ្លះរកតែធ្វើអ្វីមិនចេញ ហើយហត់នឹងគ្រប់គ្រងការងារក្រុមទៀត! សាកមកប្រើកម្មវិធី​ហ្វ្រុីៗទាំងនេះទៅ ក្រែងវាជួយបាន!

Noisli (ណយស្លុី) & Tide (ថាយ)

ជាកម្មវិធី និងវ៉ិបសាយសម្រាប់បង្កើតសម្លេងស្តាប់កំដរពេលយើងធ្វើការ មានដូចជាសម្លេងភ្លៀងធ្លាក់ សម្លេងក្នុងព្រៃ ក្នុងហាងកាហ្វេ ហើយអ្នកថែមទាំងអាចបង្កើតសម្លេងខ្លួនឯងទៀតផង។

https://www.noisli.com/

https://tide.moreless.io/en/

Brain FM (ប្រ៊េន អេហ្វអឹម)

តន្ត្រីសម្រាប់ជួយឲ្យយើងផ្ចង់ស្មារតី ឲ្យយើងលំហែអារម្មណ៍ ឬតាំងសមាធិ! អាចថាជាប៉ុស្តិ៍វិទ្យុសម្រាប់ខួរក្បាលយើងក៏បាន!

https://www1.brain.fm/

Forest (ព្រៃ)

ជាកម្មវិធីទូរស័ព្ទដៃដ៏គួរឲ្យស្រឡាញ់មួយ ដែលបង្ការយើងមិនឲ្យចុចទូរស័ព្ទពេលយើងចង់ផ្ចង់អារម្មណ៍ធ្វើការ។ អ្នកអាចដាំដើមឈើ ហើយពង្រីកព្រៃរបស់អ្នកជារៀងរាល់ថ្ងៃ ដោយគ្រាន់តែផ្ចង់អារម្មណ៍ធ្វើការតែប៉ុណ្ណោះ។

https://www.forestapp.cc/en/

Grammarly (ហ្គ្រាម៉ាលី)

ជាអ្នកឆែកវេយ្យាករណ៍អង់គ្លេសរបស់អ្នក។ មិនបាច់ទៅសុំឲ្យមិត្តភក្តិឆែកឲ្យកណ្តាលយប់ទៀតទេ គ្រាន់តែបិទសំណេររបស់អ្នកទៅក្នុងប្រអប់វាទៅបានហើយ…

https://www.grammarly.com/

Pocket (ផុកខេត)

ពេលអានអត្ថបទលើអុីនធឺណែតម្តងៗ មានអារម្មណ៍មិនសូវផ្ចង់អារម្មណ៍បានមែនទេ? អ្នកអាចរក្សាទុកអត្ថបទ​ ឬវីដេអូ ហើយអាចអានដោយប្រើកម្មវិធីនេះ ទោះពេលអ្នកអត់មានអុីនធឺែណតក៏ដោយ…

https://getpocket.com

Trello (ត្រេឡូ)

ជាឧបករណ៍សម្រាប់គ្រប់គ្រងគម្រោងមួយដែលងាយស្រួលប្រើ។ ល្អបំផុតសម្រាប់អ្នកដែលចងរៀបចំការងារឲ្យមានសណ្តាប់ធ្នាប់ ហើយចែករំលែកជាមួយមិត្តរួមក្រុមឲ្យគ្រប់គ្រងផងដែរ!

https://trello.com/

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Vayo