តាម​ដាន​តម្លៃ Galaxy Note 9 មួយ​ទឹក​ដាក់​លក់​តាម​ហាង

  • 2019-07-31 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ជា​ច្រើន​ខែ​មក​ហើយ។ ទូរសព្ទ​ត្រកូល Note ម៉ូដែល​ជំនាន់​ចុង​ក្រោយ​របស់ Samsung នេះ​ក៏​មាន​​​ប្រជាប្រិយភាព​​ពី​អ្នក​​គាំទ្រ​ច្រើន​ណាស់​ដែរ។

ប្រើ​ប្រាស់​​អេក្រង់​ទំហំ​ ៦,៤ អ៊ីញ​ប្រភេទ Super AMOLED អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ២៩៦០ ភីកសែល។ ប្រើ​បន្ទះ​ឈីប​ប្រភេទ Snapdragon 845, RAM ទំហំ​ ៦ GB អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និងRAM ទំហំ​ ៨ GBអង្គ​ផ្ទុក​ទិន្នន័យ​ ៥១២ GBដំណើរ​ការ​ដោយ Android 8.1 Oreo។

Galaxy Note 9មួយ​ទឹក៖

  • ទំហំ 128GB តម្លៃ​ខ្ទង់ ៥០០ ទៅ ៥៥០ ដុល្លារ
  • ទំហំ 512GB តម្លៃ​ខ្ទង់ ៧០០ ទៅ ៧៥០ ដុល្លារ

Galaxy Note 9 (តម្លៃ​ថ្មី​មាន​ធានា​ពី​ក្រុម​ហ៊ុន​ផ្លូវ​ការ)៖

  • ទំហំ 128GB មាន​តម្លៃ ៩២៩ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ ១ ១៥៩ ដុល្លារ

ងាក​មក Galaxy Note 10 វិញ​ក៏​មាន​ដំណឹង​ល្ហិចល្ហៀង​ នឹង​មាន​ការ​វិវត្ត​ផ្លាស់​ប្តូរ​នូវ​ចំណុច​ពិសេស​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ត្បិត​ពុំ​ទាន់​បង្ហាញ​រូប​រាង​ជាក់​លាក់​តែ Note 10 រំ​ពឹង​ចេញ​លក់​នៅ​អំឡុង​ដើម​ខែ​សីហា​ខាង​មុខ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាចប្រែប្រួល​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម