វិធី ៥ យ៉ាងជួយឲ្យស្ត្រីមានគ៌តកាត់បន្ថយកំហឹងកំឡុងពេលពពោះ
- 2019-08-05 01:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី ៥ យ៉ាងជួយឲ្យស្ត្រីមានគ៌តកាត់បន្ថយកំហឹងកំឡុងពេលពពោះ
ចន្លោះមិនឃើញ
បើយោងតាមគេហទំព័រ Thrive Global ភាពឆាប់ខឹងរបស់ស្ត្រីមានផ្ទៃពោះ វាជារឿងធម្មតានោះទេ ប៉ុន្តែមិនមានស្រ្តីច្រើនទេដែលដឹងពីវិធីកាត់បន្ថយកំហឹងរបស់គេ ពេលពពោះ។ កំហឹងរបស់ស្ត្រីមានផ្ទៃពោះ វាមានផលប៉ះពាល់ទៅដល់កូនក្នុងផ្ទៃដូចគ្នា។ ដូច្នេះ នេះគឺវិធីទាំង ៥ ដែលអាចជួយឲ្យអ្នកមានផ្ទៃពោះកាត់បន្ថយកំហឹងរបស់ពួកគេបាន៖
១. ព្យាយាមញ៉ាំអាហារដែលជួយដល់សុខភាពឲ្យបានត្រឹមត្រូវ
ការទទួលអាហារដែលមានជាតិ កាបូអ៊ីដ្រាត និងប្រូតេអ៊ីន បន្លែបៃតង អាចជួយផ្ដល់នូវថាមពលដល់រាងរបស់អ្នកម្ដាយ។
២. ធ្វើនូវសកម្មភាពណាដែលចំណង់ចំណូលចិត្តរបស់អ្នកម្ដាយ
ការចេញទៅក្រៅជួបមិត្តភក្ដិក៏ជាវិធីមួយផងដែរ ដើម្បីកាត់បន្ថយកំហឹង។ សកម្មភាពសប្បាយៗជាច្រើនទៀតដូចជា មើលកុន ស្ដាប់ចម្រៀង គូរូប ធ្វើយ៉ាងណាឲ្យតែអ្នកម្ដាយមានអារម្មណ៍ថា វាជាការលំហែកាយរបស់គេ។
៣. សមាធិ
ស្ត្រីមានផ្ទៃពោះត្រូវបានលើកទឹកចិត្តឲ្យហាត់យូហ្គាឬធ្វើសមាធិ ដើម្បីគ្រប់គ្រងភាពតានតឹងនិងកំហឹង។ លំហាត់នៃការដកដង្ហើមឲ្យបានវែងៗដែលនឹងជួយក្នុងការបញ្ចេញភាពតានតឹងនិងធ្វើឲ្យអ្នកម្ដាយមានភាពស្ងប់ស្ងាត់។
៤. ការធ្វើការម៉ាស្សា
ការម៉ាស្សាថ្នមៗជូនដល់ស្រ្តីមានផ្ទៃពោះ វាមិនត្រឹមតែធ្វើឲ្យពួកគេមានសុខភាពផ្លូវកាយល្អនោះទេ វាក៏បានជួយដល់សុខភាពផ្លួវចិត្តផងដែរ។
៥. សម្រាកឲ្យបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់គឺជារឿងសំខាន់បំផុតរបស់ស្រ្តីមានផ្ទៃពោះ។ អ្នកម្ដាយត្រូវមានកាលវិភាគក្នុងការគេងរបស់ខ្លួនដើម្បីឲ្យមានសុខភាពល្អទាំងម្ដាយនិងកូន។