រូបភាពស-ខ្មៅ គូរ​ក្រឡា​ពណ៌​ពី​លើ អាចឲ្យអ្នកមើល​​​ច្រឡំថារូបពណ៌

  • 2019-08-01 06:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​មួយ​សន្លឹក​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដោយ​មនុស្ស​ជា​ច្រើន​នាក់​មើល​ឃើញ​ថា​វា​ជា​រូបភាព​មាន​ពណ៌​ធម្មជាតិ ប៉ុន្តែ​ជា​ស្ដែង​គឺ​ជា​រូបភាព​ស-ខ្មៅ ដែល​​គូរ​ក្រឡា​ពណ៌​ពី​លើ​ដើម្បី​​បំភ័ន្ត​ភ្នែក​អ្នក​មើល​តែ​ប៉ុណ្ណោះ។

រូបភាព​នេះ​បង្កើត​ដោយ​វិចិត្រករ​​ និង​​អ្នក​អភិវឌ្ឍន៍​ឈ្មោះ​ថា​ Øyvind Kolås ដែល​លោក​ជា​អ្នក​អភិវឌ្ឍន៍​នៃ​គម្រោង​ការ​​កែ​រូបភាព Open-Source ឈ្មោះ​ថា GIMP។ Øyvind បាន​យក​រូបភាព​ពី Chuwa បម្លែង​ទៅ​ជា​រូបភាព​ស-ខ្មៅ រួច​ហើយ​គូរ​ក្រឡា​ពណ៌​ពី​លើ មាន​ដូច​ជា​ពណ៌​ក្រហម ទឹកក្រូច លឿង ខៀវ និង​ពណ៌​បៃតង​ជា​ដើម។

ខាង​ក្រោម​ជា​រូប​មួយ​សន្លឹក​ទៀត​ដែល​ប្រើ​បច្ចេកទេស​ដដែល ៖

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង