ពាន​ Copa del Rey បង្ហាញ​កាលបរិច្ឆេទ​ប្រកួត​ជា​ផ្លូវការ​

  • 2019-08-01 08:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កាលបរិច្ឆេទ​ប្រកួត​ពាន​ Copa del Rey សម្រាប់​រដូវ​កាល​២០១៩/២០។​

ក្នុង​ឆ្នាំ​នេះ​ពាន​ធំ​លំដាប់​ទី​ពីរ​របស់​អេស្ប៉ាញ​មាន​ការ​ផ្លាស់​ប្ដូរ​រូប​មន្ត​មួយ​ចំនួន​ដូចជា​លេង​តែ​១​ជើង​ប៉ុណ្ណោះ​ ខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​ប្រកួត​២​ជើង​ ក្នុង​និង​ក្រៅ​ទឹកដី។​ យ៉ាង​ណា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​លេង​២​ជើង​ដដែល​ ដូច​ពាន​ League Cup របស់​អង់គ្លេស​ដែរ។​

ការ​ប្រកួត​ និង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​មេសា​ ឆ្នាំ​២០២០។​

១. វគ្គ​ជម្រុះ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៩

២. ប្រកួត​ជុំ​ទី​១​ នៅ​ថ្ងៃ​ទី​ ១២ ខែ​មករា​ ឆ្នាំ​២០២០​

៣. វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០​

៤. វគ្គ​១៦​ក្រុម​ចុងក្រោយ​ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០២០​

៥. វគ្គ​៨​ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​

៦. វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ និង​ថ្ងៃ​ទី​៤ ខែ​មិនា​ ឆ្នាំ​២០២០

៧. វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២០​ នៅ​កីឡដ្ឋាន​​ដែល​សម្រេច​ដោយ​ការ​ចាប់​ឆ្នោត​៕

ប្រភព៖ Sport English   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី