កម្មវិធី AI របស់ Google អាចរកឃើញជំងឺតំរងនោម ៤៨ ម៉ោងមុនវេជ្ជបណ្ឌិត
- 2019-08-01 08:43:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី AI របស់ Google អាចរកឃើញជំងឺតំរងនោម ៤៨ ម៉ោងមុនវេជ្ជបណ្ឌិត
ចន្លោះមិនឃើញ
DeepMind ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា AI របស់ Google បានប្រកាសថាកម្មវិធី AI របស់ពួកគេអាចកំណត់អត្តសញ្ញាណនៃជំងឺតំរងនោមអាសន្នក្នុងអ្នកជំងឺ ដែលត្រូវការលាងឈាមដោយបន្ទាន់។ កម្មវិធីនេះអាចសម្គាល់ជំងឺមុនការចេញរោគសញ្ញា៤៨ ម៉ោង ដោយមានកម្រិតភាពច្បាស់លាស់ ៩០%។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគំរូងមួយរបស់ ក្រុមហ៊ុន DeepMind និង ដេប៉ាតឺម៉ង់កិច្ចការអតីតយុទ្ធជនសហរដ្ឋអាមេរិក (U.S. Department of Veterans Affair ឬ VA) សម្រាប់ធ្វើជាជំនួយការរបស់វេជ្ជបណ្ឌិត ក្នុងការកំណត់អត្តសញ្ញាណជំងឺ។
កម្មវិធី A.I. នេះអាចធ្វើរោគវិនិច្ឆ័យដ៏ច្បាស់ទាំងនេះបានដោយសារការ សិក្សារបស់ VA និង Royal Free Hospital in London។ DeepMind បានធ្វើការវិភាគទិន្នន័យអំពីអ្នកជំងឺជាងរាប់សែននាក់ ដែលបានដកមកពីមន្ទីពេទ្យជាង ១០០។
នៅជុំវិញពិភពលោក មនុស្សប្រមាណជាង ២ លាននាក់ស្លាប់ក្នុងមួយឆ្នាំ ដោយសារជំងឺតំរងនោមអាសន្ន។ ជំងឺទាំងនេះ អាចធ្វើឲ្យតំរងនោមឈប់ធ្វើដំណើរការ រួមធ្វើឲ្យមានការខូចខាតតំរងនោម។ វេជ្ជបណ្ឌិតមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទាំងនេះ ដោយសាររោគមានភាពមិនច្បាស់លាស់និងចេញនៅពេលដែលការខូចតំរងនោមបានចាប់ផ្ដើមទៅហើយ។
Google បានទិញក្រុមហ៊ុន DeepMind កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ៥០០ លានដុល្លា ដើម្បីឈានចូលទីផ្សារបច្ចេកវិទ្យា AI និងយកចូលអ្នកបច្ចេកទេសសម្រាប់បញ្ហា Machine Learning របស់ Google។ គំរូងសុខាភិបាលរបស់ DeepMind ទាំងអស់ នឹងផ្ទេរចូលគម្រោង Google Health ដែលសិក្សាក្នុង ការធ្វើរោគវិនិច្ឆ័យជំងឺមហារីក និងការព្យាករណ៍ការជាសះស្បើយអ្នកជំងឺ៕