ម៉ារ៉ាតុង ​ចក្រភព​ខ្មែរ ​ឆ្នាំ​២០១៩ ​កើន​ទាំង​បរទេស​និង​ខ្មែរ ​ដោយ​ចិន​លេខ​១ វៀតណាម​លេខ​២

  • 2019-08-05 06:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ (Khmer Empire Marathon) លើក​ទី​៦ ​នៅ​សៀមរាប​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ​ដោយ​ក្នុង​នោះ​ទាំង​បរទេស​និង​ខ្មែរ សុទ្ធ​តែ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ទាំង​អស់។

ឯកឧត្ដម​បណ្ឌិត​ថោង ខុន ​​រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​បាន​បញ្ជាក់​ថា​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ ឆ្នាំ​២០១៩ ​បាន​ទទួល​ការ​គាំទ្រ​ និង​ចូល​រួម​ពី​កីឡាករ-​កីឡាការិនី​ជាតិ ​និង​អន្ដរជាតិ​សរុប​៣ ៥០០​នាក់ ​ក្នុង​នោះ​មាន​ជន​បរទេស​១ ៥៨៤​នាក់ មក​ពី​៥០​ប្រទេស​កើន​១៥% ​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ​ដោយ​ឡែក​ជនជាតិ​ចិន​ឈរ​លំដាប់​ទី១​ វៀត​ណាម​ឈរ​លំដាប់​ទី​២​ និង​ជប៉ុន​ឈរ​លំដាប់​ទី​៣។ ​សម្រាប់​កម្ពុជា​មាន​ចំនួន​១,៩១៦​នាក់​ មាន​កំណើន​១០%។

ការ​កើន​ឡើង​នៃ​ចំនួន​បរទេស​ចូលរួម​នេះ​ដែរ ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា​កម្ពុជា​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ពេញលេញ​សម្រាប់​ពួកគេ​មក​ពី​គ្រប់​តំបន់​ទាំង​អស់ ​ក្នុង​ការ​ចូល​រួម​រត់​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ។ ការ​រត់​ប្រណាំង​នេះ​ក៏​ជា​ការ​ទាក់ទាញ​ភ្ញៀវ​បរទេស​មក​ស្វែង​យល់​ពី​ខេត្ត​សៀមរាប ​តំបន់​អង្គរ​ផង​ដែរ។

ចំពោះវិញ្ញាសា​ដែលដាក់​ឱ្យប្រកួត រួមមាន៖

  • រត់ចម្ងាយ ៤២គីឡូម៉ែត្រ បុរស-នារី ដែល ត្រូវចេញដំណើរមុនគេ នាវេលាម៉ោង៤ទៀបភ្លឺ,

  • រត់ចម្ងាយ ២១គីឡូម៉ែត្រ បុរស-នារី, ១០គីឡូម៉ែត្រ បុរស-នារី

  • និងវិញ្ញាសា រត់កម្សាន្ដ​លក្ខណៈ​គ្រួសារ ៣គីឡូម៉ែត្រ ដោយការ​ចេញ​ដំណើរ និងដល់ទី​ធ្វើឡើង​នៅមុខ​ប្រាសាទ​អង្គរវត្ត។

ជាលទ្ធផល​ជយលាភី វិញ្ញាសារត់​ចម្ងាយ៤២គីឡូម៉ែត្រផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនីចិន SHN Hong xia, លេខ២ កីឡាការិនីជប៉ុន Yam AMOTO Mari និងលេខ៣ កីឡាការិនីជប៉ុន Yamamoto Eri។

សម្រាប់ ៤២គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅលើកីឡាករ​កម្ពុជា Takizaki Kuniaki, លេខ២ កីឡាការិនីជប៉ុន Yoneda michiyo និងលេខ៣ កីឡាករ អាម៉េរិក Gruber Tim។

លទ្ធ​ផល​រត់ចម្ងាយ២១គីឡូម៉ែត្រ ផ្នែកនារីបានទៅលើកីឡាការិនីជប៉ុនទាំងអស់ លេខ១កីឡាការិនី Tanimara Yuko។ លេខ២ កីឡាការិនី SASAKI Natsuke និងលេខ៣ កីឡាការិនី Mashita Mieko ខណៈផ្នែកបុរសលេខ១ បានទៅលើកីឡាករជប៉ុន Yamauchi Daisuke លេខ២ បានទៅលើកីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករអង់គ្លេស David George។

ដោយឡែកលទ្ធផលរត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកនារីលេខ១ បានទៅលើកីឡាការិនី​សហរដ្ឋ​អាមេរិក Gernin Michlle លេខ២ បានទៅលើកីឡាការិនីជប៉ុន Konishi Mosako និងលេខ៣ បានទៅលើ​កីឡាការិនី​អង់គ្លេស Vogel Sophie។ ផ្នែកបុរស លេខ១បានទៅលើ​កីឡាករ​កម្ពុជា ឡៃ តេរ៉ង់ លេខ២ បានទៅលើ​កីឡាករកម្ពុជា វ៉ាន់ ភារ៉ា និងលេខ៣​បាន​ទៅលើកីឡាករ​សហរដ្ឋអាមេរិក Vishnevsky Mark៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី