ហេតុ​ផល​នេះសោះ ទើប Maddox កូន​ប្រុស​ច្បង​របស់ Angelina Jolie ទៅ​រៀន​នៅ​កូរ៉េ

  • 2019-08-06 03:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maddox កូន​ប្រុស​ច្បង​របស់ Angelina Jolie ទើប​តែ​ទទួល​បាន​ការ​អនុញ្ញាត្ត​ពីសកល​វិទ្យាល័យ​ដ៏​ល្បី​មួយ​របស់​កូរ៉េខាងត្បូង គឺសាកល​វិទ្យាល័យ Yonsei ដើម្បី​ចូល​រៀន​។

Maddox បាន​សម្រេច​ជ្រើសរើស​សកល​វិទ្យាល័យនៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​សិក្សា​បន្ត​នោះ​គឺ ដោយ​សារ​តែ​រូប​គេ មាន​ចិត្ត​ស្រឡាញ់​វប្បធម៌​របស់​កូរ៉េ ហើយ​ជា​ពិសេស​នោះ​គេ​ក៏​ជា​អ្នក​គាំ​ទ្រ​របស់​វិស័យ​ចម្រៀង K-POP ​ផង​ដែរ។​

Maddox នឹង​ចូល​រៀន​ចាប់ពី​ខែ​ក្រោយ​នេះ​ទៅ ពោល​គឺ​ ខែ​កញ្ញា​។ បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​នេះ កំពុង​តែ​សិក្សា​ភាសា​កូរ៉េ​បន្ថែម ដើម្បី​ត្រៀម​ខ្លួន​ទៅ​រៀន​នៅ​កូរ៉េ​ និង​សម្រាប់​ការងារ​នា​ពេល​អនាគត​។ អ្នក​ម្ដាយ Angelina Jolie និង​ កូន​ចិញ្ចឹម​ជន​ជាតិខ្មែរ Maddox ក៏នឹង​ទៅ​កូរ៉េ​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា