វិទ្យាស្ថាន​​បង្រៀន​ឆុង​កាហ្វេ​ធំ​មួយ​នៅកម្ពុជា សម្ពោធ​ផ្លូវ​ការ​ហើយ

  • 2019-08-08 09:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹកថ្ងៃ​ទី ៨ ​សីហា ២០១៩ មាន​ការ​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​ វិទ្យាស្ថាន​ ខូហ្វី ដែល​ជា​វិទ្យា​ស្ថាន​បង្រៀនឆុង​កាហ្វេ​ធំមួយ​នៅ​កម្ពុជា។ កម្មវិធី​នេះ​បាន ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ដ៏​ថ្លៃ​ថ្លា ឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋ​លេខា​ធិកា​ក្រសួង​ទេសចរណ៍ និងលោក មាន វ៉ាន់ដេត ប្រធាន​នាយកដ្ឋាន​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​។

ឯកឧត្តម តុប សុភ័ក្ត្រ

ខូហ្វី ត្រូវ​បាន​បើក​តាំង​ពី​ឆ្នាំ ២០១៨ ដែល​ជា​ផ្នែក​បណ្ដុះ​បណ្ដាល​ផ្នែក​ជំនាញ​ឆុង​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ ជាមួយ​នឹង​គ្រូ​បង្រៀនមាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​ឆុង​កាហ្វេ ដែល​មាន​វិញ្ញាបនបត្រពី  SCA (Specialty Coffee Association)  និង​ត្រូវ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ដោយ​ក្រសួង​ទេសចរណ៍ សហ​ព័ន្ធ​ទេសចរណ៍ និង SCA (Specialty Coffee Association)។

លោក ថន រ៉ាដែន ប្រធាន​ផ្នែក​រដ្ឋបាល និង​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន ខូហ្វី បាន​លើកឡើង​ថា វិទ្យាស្ថាន ខូហ្វី (Kofi Academy) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ចក្ខុវិស័យ​ដើម្បី​ពង្រឹង និង​អភិវឌ្ឍន៍​ជំនាញ​ឆុង​កាហ្វេ​ចាប់ពី​ដំណាក់​កាល​ដាំដុះ រហូត​ដល់​បាន​កាហ្វេ​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ផ្ដល់​ដល់​អតិថិជន ព្រម​ទាំង​បង្រៀន​ឲ្យ​សិក្ខាកាម​ចេះ​មើល​គ្រាប់​កាហ្វេ និង​ទឹក​ដោះ​គោ​ផង​ដែរ​។ វិទ្យាស្ថាន​ក៏​បានរៀប​ចំ​ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​ជា ៣ កម្រិត​សំខាន់ៗ​ដូចជា​៖

១. កម្រិត​វិជ្ជា​ជីវៈ៖ ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មូល​ដ្ឋាន កម្រិត​មធ្យម និង​ការ​រចនា​នៅ​លើ​ឡាតេ​។

២. កម្រិត​អតិថិជន៖ ការ​ណែ​នាំ​អំពី​កាហ្វេ Espresso ទឹក​ដោះ​គោ របៀប​នៃ​ការ​ធ្វើ​ខាប់​ភីង និង​ការ​លីង​កាហ្វេ​។

៣. រាល់​​អតិថិជន​ណា​ដែល​ជាវ​ម៉ាស៊ីន​ពី​ ក្រុមហ៊ុន​ ខូហ្វី នឹង​ទទួល​បាន​ការ​បង្រៀន​លើ​វគ្គ​ឆុង​កាហ្វេ​។

លោក ថន រ៉ាដែន

ជាមួយ​គ្នា​នេះ​ដែរ សិក្ខា​កាម​ចំនួន ៥ រូប​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ ខូហ្វី ក៏​មាន​កិត្តិយស​ឡើង​ទៅ​ទទួល​វិញ្ញាបនបត្រ​ពីឯកឧត្តម តុប សុភ័ក្ត្រ អនុរដ្ឋលេខា​ធិកា​ក្រសួង​ទេសចរណ៍​ផង​ដែរ​។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទថ្មី