Tuchel សារភាព​ត្រង់​ៗ​ពី​ទំនាក់ទំនង​រវាង PSG និង Neymar

  • 2019-08-12 12:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​យក្ស​បារាំង​លោក Thomas Tuchel បាន​និយាយ​ប្រាប់ Canal Plus France កាល​ពី​ពេល​ថ្មីៗ​នេះ​ថា Paris Saint Germain ត្រូវ​តែ​រក​ដំណោះស្រាយ​ណា​មួយ នៅ​ពេល​ដែល​គ្មាន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar។

លោក​បាន​និយាយ​ថា៖ "​ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត ហើយ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ក្រុម​នៅ​ពេល​ដែល​អស់​ពី Neymar ទៅ។ វា​មិន​អាច​ទៅ​រួច​ទេ ដែល​រក​កីឡាករ​មាន​កម្រិត​ដូច​គេ ហើយ​យើង​មិន​អាច​បាត់បង់​គេ​ទេ " ។

លោក​ក៏​បាន​បង្ហើប​​ថា Neymar កំពុង​តែ​ជាប់​ចរចា​ជាមួយ​ក្លឹប​ផ្សេង​ទៀត តែ​លោក​មិន​បញ្ចេញ​ឈ្មោះ​ទេ។ លោក​ក៏​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ចង់​ឲ្យ Neymar ចាប់​ដៃ​គូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​បារាំង​ Kylian Mbappe ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​សារព័ត៌មាន​ Marca ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​ត្រូវ​បាន​ក្លឹប​អេស្ប៉ាញ​ធំៗ​ ២ គឺ Barcelona និង Real Madrid កំពុង​តែ​តាម​ចែចូវ ខណៈ​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Nimes មិន​ឃើញ​មាន​វត្តមាន​គេ​ក្នុង​ក្រុម​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម