កប់ណាស់! ហៅ​តាក់​ស៊ី​តាម​​នេះរហ័សហើយ អាច​ឈ្នះ GoPro Hero 7

  • 2019-08-13 11:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SMARTRIDE ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ឲ្យ​បង​ប្អូន​កក់​កង់​បី​ហ្គាស​បាន​យ៉ាង​ងាយ​ស្រួល និង​​គ្រប់​ពេល​វេលា មាន​ជា​​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​អាច​ឲ្យ​ជ្រើសរើស​អ្នក​បើក​បរ​ណា​មួយ​ដែល​នៅ​ជិត​អ្នក​បំផុត។

តម្លៃ​សេវា​ធ្វើ​ដំណើរ​នឹង​បង្ហាញ​ភ្លាម​ៗ​ប្រសិន​អ្នក​បាន​ធ្វើ​ការ​កំណត់​គោល​ដៅ​លើ​ផែន​ទី​នៃ​កម្មវិធី​ SMARTRIDE។ ក្រោយ​ការ​ធ្វើដំណើរ អ្នក​នឹង​ទទួល​ពិន្ទុ​សន្សំ​ដើម្បី​ប្តូរ​ជា​កាដូ និង​រង្វាន់​ជាច្រើន​នៅ​ពេល​ក្រោយថែមទៀតផង។

ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​នឹង​មាន​ការ​កត់​ត្រា​យ៉ាង​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​ដោយ​ក្រុម​ការងារ SMARTRIDE ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ និង​អំណោយ​ផល​សម្រាប់​រាល់​ការ​ធ្វើ​ដំណើរ​​ពេល​ក្រោយៗរបស់​អតិថិជន។

SMARTRIDE ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​និស្សិត​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មួយ​ក្រុម ដែល​ពោរពេញ​ទៅ​ដោយ​ការ​លះបង់​ដើម្បី​លើក​ស្ទួយ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា។

​​ចង់​ច្បាស់ស្រួលប្រើ​ដូចរៀប​រាប់​​អត់ តោះ! ដោន​ឡូត SMARTRIDE ឥលូវ​នេះ តាមរយៈ​លីង ខាងក្រោម៖

  • ដោន​ឡូត​សម្រាប់ Android

  • ដោន​ឡូត​សម្រាប់ iOS

ដំណឹងល្អ! ឥលូវ​នេះ​បើ​អ្នក​ប្រើ​ប្រាស់​ SMARTRIDE នឹង​មានសំណាង​ឈ្នះ រង្វាន់​ជាច្រើន​ដូចជា កាមេរ៉ា​ GoPro Hero 7 Black ក៏​ដូច​ជា​រង្វាន់​នាឡិកា​វៃ​ឆ្លាត​សម្រាប់​វាស់​សុខភាព Mi Band ជាច្រើន​គ្រឿង៕

អត្ថបទ៖ លីដា

អត្ថបទថ្មី