មកស្គាល់ពី អគារគ្មានមនុស្សនៅ ដែលមានកម្ពស់ខ្ពស់ជាងគេលើលោក
- 2019-08-13 13:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពី អគារគ្មានមនុស្សនៅ ដែលមានកម្ពស់ខ្ពស់ជាងគេលើលោក
ចន្លោះមិនឃើញ
ប្រិយមិត្តធ្លាប់ដឹងខ្លះហើយពី អគារដែលខ្ពស់ជាងគេនៅលើពិភពលោក ប៉ុន្តែថ្ងៃនេះ Sabay សូមនាំជូនមកស្គាល់នូវ អគារខ្មោច ដែលមានកម្ពស់ជាងគេលើពិភពលោក។
សណ្ឋាគារ Ryugyong នៃប្រទេសកូរ៉េខាងជើង មានកម្ពស់ ៣៣០ម៉ែត្រ និង ១០៥ជាន់ ហើយវាជាអគារដែលខ្ពស់ជាងគេនៅប្រទេសកូរ៉េខាងជើង។ ទោះបីជាមានឈ្មោះជាសណ្ឋាគារក្ដី អគារនេះនៅតែមិនទាន់ដាក់ដំណើរការនៅឡើយ។
សាងសង់ដំបូងនៅឆ្នាំ១៩៨៧ សម្រាប់ត្រៀមព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ១៩៨៨ ដែលកូរ៉េទាំងពីររួមគ្នាធ្វើម្ចាស់ផ្ទះ ប៉ុន្តែក្រោយមកកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះដាច់តែឯង។ កូរ៉េសង្គមនិយមក៏បង្កើតព្រឹត្តិការណ៍កីឡាមួយខ្លួនឯងនៅឆ្នាំ១៩៨៩ ដោយមានការសាងសង់សណ្ឋាគារយ៉ាងច្រើន។
ជាអកុសល ដោយសារតែមានបញ្ហាវិស្វកម្ម មិនបានបញ្ចប់បានទាន់ពេល។ លុះដល់ឆ្នាំ១៩៩២ សណ្ឋាគារនោះក៏ផ្អាកដំណើរការសាងសង់តែម្ដង ដោយសារតែបញ្ហាសេដ្ឋកិច្ច។
នៅឆ្នាំ២០០៨ ក្រុមហ៊ុនអេហ្ស៊ីបក៏បានកែលម្អអគារនោះសារជាថ្មី ដោយបានបន្ថែមកញ្ចក់ និងប្រព័ន្ធ 3-G នៅលើអគារ។ អគារនោះគ្រោងនឹងបើកនៅឆ្នាំ ២០១១ តែដោយមានភាពមិនចុះសម្រុងក៏បានរំសាយផែនការនោះទៅ។ នៅឆ្នាំ២០១២ មានការជួសជុលពីក្រុមហ៊ុនអាល្លឺម៉ង់ ហើយគ្រោងនឹងបើកនៅ ២០១៣ ប៉ុន្តែដោយសារមើលឃើញទីផ្សារ ក្រុមហ៊ុននោះក៏ដកថយ។
នៅឆ្នាំ២០១៨ អគារនេះបានបំពាក់នូវភ្លើង LED ប៉ុន្តែកាលបរិច្ឆេទនៃការបើកសម្ពោធនៅមិនទាន់ច្បាស់ទេ៕
អានបន្ត៖