Areum អតីតសមាជិក T-ARA ប្រកាសក្ដែងៗថាខ្លួននឹងរៀបការឆាប់ៗនេះ
- 2019-08-14 09:21:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Areum អតីតសមាជិក T-ARA ប្រកាសក្ដែងៗថាខ្លួននឹងរៀបការឆាប់ៗនេះ
ចន្លោះមិនឃើញ
Areum អតីតសមាជិក T-ARA បានប្រកាសជាសាធារណៈថា ខ្លួននឹងរៀបការនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២០ តាមរយៈបណ្ដាញសង្គម Instagram របស់ខ្លួន។
ជាមួយនឹងវីដេអូដែលមើលទៅហាក់បីដូចមានជាបាច់ផ្កាអាពាហ៍ពិពាហ៍ នាងបានសរសេរថា នាងបានជួបមនុស្សដែលគួរឲ្យគោរពនិងអរគុណ ព្រមទាំងបានបង្រៀនឲ្យនាងចេះស្រឡាញ់ទៀតផង។ តារាស្រីសម្លេងស្រទន់ម្នាក់នេះបានបន្តទៀតថា គូដណ្ដឹងរបស់នាងបានបង្រៀនឲ្យនាងចេះទទួលនូវសេចក្ដីស្រឡាញ់ និងជាមនុស្សដែលនៅក្បែរនាងនៅពេលដែលនាងជួបនូវទុក្ខលំបាក។ នាងនឹងរៀបការនៅអាយុ ២៦ ឆ្នាំ Areum បានបន្ថែម។
គូដណ្ដឹងរបស់ អតីតសមាជិក T-ARA គឺមិនមែនជាអ្នកស្ថិតនៅក្នុងរង្វង់សិល្បៈនោះទេ ពោលគឺជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះ។ Areum បានចាកចេញ T-ARA ដោយសារតែមានរឿងអាស្រូវរបស់ក្រុមទាំងមូលអំពីការរើសអើងរវាងសមាជិកនៅក្នុងក្រុម ហើយ Areum ជាសមាជិកថ្មីចុងក្រោយដែលបានចូលច្រៀងនិងសម្ដែងនៅក្នុងបទ Day by Day និង Sexy Love ដែលកាលនោះបទទាំងពីរនេះទទួលបានការគាំទ្រពីអ្នកគាំទ្ររបស់ K-POP យ៉ាងខ្លាំងសម្បើម៕