លើសពីផ្តល់អាហារូបករណ៍ ១០០% ឆ្នាំសិក្សា២០១៩-២០២០ វិទ្យាស្ថាននេះថែមទាំងបញ្ជូនសិស្សទៅធ្វើការបរទេសទៀត

  • 2019-08-17 06:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ជាវិទ្យាស្ថានមួយ ផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាទទួលបានអាហារូបករណ៍សិក្សាជំនាញផ្សេងៗ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ ដោយលោក Takeshi Izuka មកម្ល៉េះ។

វិទ្យាស្ថានផ្តល់អាហារូបករណ៍លើជំនាញមានដូចជា វិស្វកម្មកុំព្យូទ័រ (Software engineering) និង គ្រប់គ្រងបដិសណ្ឋាកិច្ចអន្តរជាតិ (International Hospitality management) ចំណែកមុខជំនាញ ស្ថាបត្យកម្ម និងភាសាបរទេស សាលាគ្រោងនឹងបើកនាពេលឆាប់ៗនេះនៅថ្ងៃខាងមុខ។

ក្រៅពីការផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សាមួយចប់ថ្នាក់បរិញ្ញាបត្រ វិទ្យាស្ថានក៏មានការបូកបញ្ចូលទាំងថ្លៃ ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ សម្ភារសិក្សា ថ្លៃថែទាំសុខភាព និងការធានារ៉ាប់រងលើគ្រោះថ្នាក់ផ្សេងៗទៀតរបស់និស្សិតទាំងអស់។

ដោយឡែក នៅពេលបញ្ចប់និស្សិតឆ្នើម នឹងមានឱកាសទៅបម្រើការងារនៅឯបរទេសផងដែរ ជាក់ស្តែងនិស្សិតជំនាន់១ គឺ ៧០% ទទួលបានការងារនៅបរទេស ហើយនិស្សិតដែលបញ្ចប់ការសិក្សាទទួលបានការងារធ្វើទាំងអស់។

ដើម្បីមានសិទ្ធប្រលងយកអាហារូបករណ៍ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បេក្ខជនទាំងអស់ត្រូវមានអាយុមិនតិចជាង ១៦ ឆ្នាំ មានសុខភាពល្អ ខិតខំប្រឹងរៀន និងមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។

វិញ្ញាសាប្រលងត្រូវបានបែងចែកទៅតាមមុខវិជ្ជានីមួយៗ ដែលបេក្ខជនជ្រើសរើស ដូចជា ៖

  • មុខវិជ្ជា Software engineering ៖ បេក្ខជនត្រូវប្រលង តេស្ដ IQ គណិតវិទ្យា និងភាសាអង់គ្លេស។

  • មុខវិជ្ជា International Leaders Hospitality Management ៖ បេក្ខជនត្រូវប្រលង មុខវិជ្ជាភាសាអង់គ្លេស តេស្ដ IQ និងតេស្ដ EQ ។

បន្ទាប់ពីប្រលងជាប់វិញ្ញាសាសំណេររួចហើយ បេក្ខជនទាំងអស់ត្រូវ មកសម្ភាសន៍ផ្ទាល់មាត់ម្ដងទៀត ព្រមទាំងចុះហត្ថលេខាលើកិច្ចសន្យាជាមួយវិទ្យាស្ថានផងដែរ។

ចុះឈ្មោះ ឬដាក់ពាក្យសុំតាមរយៈ៖

សម្រាប់ព័ត៌មានបន្ថែម ៖

  • អាសយដ្ឋាន៖ ផ្ទះលេខ ២៥៣ ២៥៥ E0 បុរីបុប្ផាធីតា - បឹងឈូកឆ្នាំ ២០១១ (ផ្លូវអ៊ុកណារីទ្រីហេង); ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ កម្ពុជា។

  • លេខទូរស័ព្ទ៖ ០៧៨ ៧៧៧ ៣៨៤ (ការិយាល័យ) / ០៦៩ ៤៧០ ៤៤០ / ០៩៩ ៤៧០ ៤៤០ (ដាចិត្រ)៕

តោះ! មើល​វីដេអូ​​ចាក់​ដោត​បេះដូង ពីបទពិសោធន៍និសិ្សត​ខ្មែរ​មួយរូប​ដែល​​ខិតខំស្វះស្វែង​បន្តការសិក្សា ៖

អត្ថបទ៖ អ៊ឹង ម៉េងគង់