ផ្លូវការ​! Coutinho ត្រូវ​បាន​ Bayern ខ្ចី​ជើង​ក្នុង​ជម្រើស​​ពិសេស

  • 2019-08-19 10:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ ខ្សែ​បម្រើ​ប្រេស៊ីល​កីឡាករ Philippe Coutinho បាន​ក្លាយ​ជា​កីឡាករ​ក្លឹប Bayern Munich ហើយ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ។

បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់ Bayern Munich ខ្សែ​បម្រើ​រូប​នេះ​នឹង​រួម​រស់​ជាមួយ​ក្លឹប​អាល្លឺម៉ង់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល ១​រដូវ​កាល។ ភាគី​ក្លឹប​អាល្លឺម៉ង់​នេះ នឹង​មាន​ជម្រើស​ពិសេស​ក្នុង​ការ​ទិញ​ដាច់​កីឡាករ​រូប​នេះ នៅ​ពេល​ដែល​កុងត្រា​ខ្ចី​ជើង​ហួស​សុពលភាព។

យ៉ាងណាមិញ ចំពោះ​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​តម្លៃ​ខ្លួន​កីឡាករ​នៅ​កុងត្រា​ ភាគី​ក្លឹប​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​មិន​បញ្ចេញ​ជា​សាធារណៈ​ឡើយ។

យោង​តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​ដូច​ជា​ BBC បាន​ឲ្យ​ដឹង​ថា ខាង​ Bayern Munich ផ្ដល់​ប្រាក់​ Barcelona ចំនួន​ជាង ៩លាន​ដុល្លារ ក្នុង​ការ​ខ្ចី​ Coutinho ហើយ​នឹង​ទិញ​ផ្ដាច់​ក្នុង​តម្លៃ​ជាង ១៣៣​លាន​ដុល្លារ។

រយៈពេល​ជាង ១​ឆ្នាំ​នៅ​ Barcelona ខ្សែ​បម្រើ​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន ៧៦​ប្រកួត និង​រក​គ្រាប់​បាល់​បាន​ ២១គ្រាប់៕

ប្រភព៖ Bayern Munich, BBC

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី