Sturridege ខ្ចាត់ខ្ចាយ​ទៅ​លេង​ដល់​ក្លឹប​ទួរគី ធ្លាក់​ប្រាក់​អាទិត្យ​យ៉ាង​គំហុក​មិន​នឹក​ស្មាន​ដល់

  • 2019-08-22 02:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Daniel Sturridege បាន​ចុះ​កុងត្រា​​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​របស់​ទួរគី Trabzonspor បន្ទាប់​ពី អស់​កុងត្រា​ជាមួយ Liverpool។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស​វ័យ​២៩​ឆ្នាំ ចុះ​កិច្ចសន្យា​ទទួល​បាន​ថ្លៃ​នឿយហត់​ត្រឹម​តែ ២៧ ០០០​ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ បន្ទាប់​ពី​កាត់​ពន្ធ​រួច និង​យល់​​ព្រម​ទទួល​លុយ​១,៨​លាន​ផោន​ចំពោះ​តម្លៃ​ចុះ​កុងត្រា​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ថ្លៃ​នឿយហត់​ក្នុង​មួយ​សប្ដាហ៍​​របស់ Sturridege នៅ​ Liveroool គឺ​ខុស​ជិត​១​សែន​ផោន​ឯណោះ។

​​​Sturridege បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយ Trabzonspor។ នេះ​បើ​តាម​ក្លឹប​ប្រកាស​លើ Twitter កាល​ពី​ម្សិលមិញ។ ទៅ​ដល់​ក្លឹប​ថ្មី Sturridege នឹង​បាន​លេង​ជាមួយ​មិត្តរួម​ក្រុម​ចាស់​នៅ Chelsea គឺ John Obi Mikel​ ដែល​ទើប​ចុះ​កុងត្រា​កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ