ស្ពានបាតដៃមាសរបស់វៀតណាម ស្រាប់តែលេចមួយទៀត តែនៅប្រទេសចិន
- 2019-08-26 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានបាតដៃមាសរបស់វៀតណាម ស្រាប់តែលេចមួយទៀត តែនៅប្រទេសចិន
ចន្លោះមិនឃើញ
ស្ពាន Tai Hong Xian Xu ទើបតែសម្ពោធកំពុងតែល្បីផ្ទុះលើបណ្ដាញសង្គមចិន ទាស់ត្រង់ថា ស្ពានមួយនេះគឺមានរូបរាងដូចនឹងស្ពានបាតដៃមាសនៅវៀតណាមបេះបិទ។
បើកសម្ពោធបានមួយឆ្នាំកន្លះ ស្ពានបាតដៃមាសនៅក្នុងរមណីយដ្ឋាន Ba Na Hills ខេត្តដាណាង ប្រទេសវៀតណាមគឺជាចំណុចទាក់ទាញភ្ញៀវទេសចរដ៏ច្រើនកុះករ។ មិនត្រឹមតែល្បីនៅក្នុងស្រុកនោះទេ ស្ពាននេះក៏ទាក់ទាញភ្ញៀវអន្តរជាតិមិនតិចដែរ។
ខណៈមនុស្សជាច្រើនស្មានថា នេះគឺជាស្ពានតែមួយគត់ដែលមានរូបរាងដូចនេះ ស្រាប់តែថ្មីៗនេះ មានស្ពានមួយទៀតដែលមានរូបរាងដូចគ្នានឹងស្ពានខាងលើបេះបិទ។ នោះគឺជាស្ពាន Tai Hong Xian Xu ដែលទើបសម្ពោធថ្មីៗនេះក្នុងខែសីហានៅរមណីយដ្ឋាន Ke Ting ខេត្ត Fujian ប្រទេសចិន។
ខណៈមនុស្សមួយចំនួនគិតថា ស្ពាននេះខុសពីស្ពាននៅវៀតណាមនោះ ក៏មានមតិមួយចំនួនគិតថានេះគឺការចម្លងផងដែរ ដោយគ្រាន់តែបាតដៃដែលទ្រស្ពានគឺត្រូវលាបពណ៌ស មិនមែនពណ៌មាសប៉ុណ្ណោះ៕
ចុចអាន៖ ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល