ទោះ​ធ្លាប់​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ម្ដង​ ក៏ Ariana មិនខ្លាចនឹងត្រឡប់​មក Manchester ​ទៀតដែរ

  • 2019-08-26 07:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ariana Grande បាន​ត្រឡប់​មកទី​ក្រុង Manchester ម្ដង​ទៀត​ជាមួយ​នឹង​ការ​សម្ដែង​បទ​ល្បី​ៗ​របស់​នាង​ដូច​ជា​៖ «Thank You», «Next 7 Rings», «Break Up with Your Girlfriend», «One Last Time» និង​បទ​ជា​ច្រើន​ទៀត​ នៃ​ការ​ប្រគំ​តន្ត្រី Manchester Pride Festival ​កាល​ពី​ថ្ងៃទី ២៥ ខែ​សីហា។

តារា​ចម្រៀង​ខ្មៅ​ស្រអែម Ariana បាន​បង្ហាញ​សេចក្ដី​សប្បាយ​រីក​រាយ​ និង​រំភើប​យ៉ាង​ខ្លាំង​ ដែល​បាន​ត្រឡប់​មក Manchester ម្ដង​ទៀត ដោយ​មិន​គិត​ថា រឿង​មិន​ល្អ​នឹង​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ​។

នាង​ក៏​បាន​និយាយថា​ នាង​ពិត​ជា​ស្រឡាញ់​អ្នក​គាំទ្រ​នៅ​ទីក្រុង​នេះ​ខ្លាំង​ណាស់ និង​បាន​និយាយ​ប្រាប់​អ្នក​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ​ថា «សូមកុំ​ខ្លាច» ហើយ​ Ariana ក៏​បាន​បន្ថែម​ថា នាង​ពិត​ជា​អរគុណ​ដែល​បាន​អញ្ជើញមក Manchester ម្ដង​ទៀត​ ។

សូម​បញ្ជាក់ផងដែរថា​ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ការ​ប្រគំ​តន្ត្រី​របស់ Ariana Grande កាល​ពី​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ ២០១៧ បាន​សម្លាប់​មនុស្ស​អស់ ២២ នាក់​ និង​របួស​ច្រើន​ជាង ២៥០ នាក់​ ជាហេតុ​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើលជា​ខ្លាំងជុំវិញពិភពលោក៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា