កាត់​មុខ​ជើង​ខ្លាំង Jailbreak ឥឡូវ Apple ​ចេញ​ផ្សាយ iOS ថ្មី​មក​មួយ​ថែម​ទៀត

  • 2019-08-27 06:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដែល iOS 12.4 ទើប​តែ​ត្រូវ​បាន​ក្រុម​ Pwn20wnd ​ប្រកាស​ឲ្យ Jailbreak កាល​ពី​សប្តាហ៍​មុន មក​ទល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្រុមហ៊ុន​យក្ស Apple ក៏​ស្រាប់​តែ​ប្រញាប់​ដាក់​ឲ្យ​ទាញ​យក iOS 12.4.1។

ការ​ចេញ​ផ្សាយ​ដ៏​តក់ក្រហល់​នេះ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ធ្វើ​ឡើង​ក្នុង​គោលដៅ​បិទ​ផ្លូវ​ក្រុម​ដែល​បង្កើត​កម្មវិធី Jailbreak បន្ទាប់​ពី​ខ្លួន​ថ្លោះធ្លោយ​ឲ្យ​មាន​ចន្លោះ​ប្រហោង​នៅ​លើ iOS ជំនាន់​ចាស់

បញ្ជាក់​ថា​កំណែ​ថ្មី iOS 12.4.1 អ្នក​ប្រើប្រាស់ iPhone/iPad/iPod Touch ដែល​គាំទ្រ អាច​បើក​អាប់ដែត​បាន​តាម​រយៈ​ប្រព័ន្ធ OTA (Over-the-Air) ​មាន​ទំហំ 102.6MB ​ផ្តល់​ជូន​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ដែល Apple ណែនាំ​ឲ្យ​អាប់ដែត​ចាំ​បាច់​ដល់​អតិថិជន​របស់​ខ្លួន៕

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម