Apple ច្រឡំបើកចន្លោះប្រហោងលើ iOS 12.4 ទើបធ្វើឲ្យគេអាច Jailbreak iPhone

  • 2019-08-22 04:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្ដាហ៍​មាន​ការ​បញ្ចេញ​ដំណឹង​ថា​ iOS 12.4 ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​សុវត្ថិភាព Pwn20wned ធ្វើ​ការ​ Jailbreak បាន​សម្រេច។ បើ​តាម​ការ​ចេញ​ផ្សាយ​របស់ Motherboard បាន​ឲ្យ​ដឹង​ថា​ ហេតុផល​ដែល​គេ​អាច Jailbreak iPhone បាន ក៏​ដោយ​សារ​តែ Apple បាន​ច្រឡំ​បើក​ចន្លោះ​ប្រហោង​មួយ​​នៅ​លើ iOS 12.4។

ចន្លោះ​ប្រហោង​​ផ្នែក​សុវត្ថិភាព​មួយ​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ស្រាវជ្រាវ​របស់ Google ដែល​ Apple បាន​ជួសជុល​វា​រួច​មក​ហើយ​នៅ​លើ iOS 12.3។ ប៉ុន្តែ​ជា​មួយ​ការ​អាប់ដេត iOS 12.4 Apple បែរ​ជា​នាំ​យក​ចន្លោះ​ប្រហោង​នេះ​មក​ជា​មួយ​វិញ។

លោក Stefan Esser ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សុវត្ថិភាព Andit0te មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ បាន​ព្រមាន​ថា​ម្ចាស់ iPhone ដែល​ប្រើ iOS 12.4 គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទាញ​យក​កម្មវិធី​ពី App Store រហូត​ដល់​ពេល​បញ្ហា​នេះ​ត្រូវ​បាន​ជួសជុល។

មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី Apple នោះ​ទេ។ ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បញ្ចេញ​ការ​អាប់ដេត​ iOS ថ្មី ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

ចុចអាន ៖ ដេញ​ជើង Apple ឥត​ឈប់! ​iOS 12.4 ត្រូវ​ជើង​ខ្លាំង​បំបែក​បាន​ហើយ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី