Isco ក្លាយជាកីឡាករ Real ចុងក្រោយដែលរងរបួសក្នុងរដូវកាល ២០១៩/២០
- ពុធ, 28 សីហា 2019 11:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Isco ក្លាយជាកីឡាករ Real ចុងក្រោយដែលរងរបួសក្នុងរដូវកាល ២០១៩/២០
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានប្រកាសជាផ្លូវការនៅថ្ងៃពុធថា ខ្សែបម្រើរបស់ខ្លួនកីឡាករ Isco បានក្លាយជាកីឡាករចុងក្រោយដែលរងរបួសនៅរដូវកាលនេះ។
កីឡាកររូបនេះបានរងរបួសសាច់ដុំសរសៃពួរ ដែលធ្វើឲ្យគេដូរចេញនៅនាទីទី ៦៨ កាលពីប្រកួតប៉ះនឹង Real Valladolid កាលពីថ្ងៃសៅរ៍។
ខាងក្លឹបមិនបានផ្ដល់នូវរយៈពេលជាក់លាក់នៃរបួសនេះទេ ប៉ុន្តែខាងសារព័ត៌មានធំៗមួយចំនួនបានចុះផ្សាយថា Isco អាចរបួសរយៈពេល ៤ សប្ដាហ៍ ហើយអាចនឹងខកខានជួយក្រុមជម្រើសជាតិអេស្ប៉ាញ។
Isco បានក្លាយជាកីឡាករទី ១០ របស់ Real Madrid ដែលរងរបួសក្នុងរដូវកាលនេះ៕