មិនយូរ មិនឆាប់ៗ ស្រី​ស្អាត​តារា​កូរ៉េ​ទាំង​នេះឈានចូលអាយុ​ ៣០ ហើយ

  • 2019-08-30 02:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​កាន់​តែ​ដើរ​ទៅ​មុខ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពិត​ជា​លឿន​សម្រាប់​មនុស្ស​គ្រប់​គ្នា រីឯ​តារា​ស្រី​ស្អាត​ទាំង​នេះ​ ដែល​មាន​សម្រស់​ក្មេង​ជាង​វ័យ​នោះ​ ពួកគេ​នឹង​មាន​អាយុ ​ក្បាល​ ៣ នៅ​ឆ្នាំ​ក្រោយ​ហើយ។ បើ​យោង​ទៅ​តាម​ឆ្នាំ​កំណើត​របស់​កូរ៉េ អ្នក​ដែល​កើត​ឆ្នាំ ១៩៩១ គឺ​នឹង​ឈាន​ដល់​អាយុ​ ៣០ នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ​៖

តោះ​! ទៅ​មើល​ថា តារា​ស្រីល្បីៗរបស់​កូរ៉េ​ណា​ខ្លះ​ដែល​កើត​ក្នុង​ឆ្នាំ ១៩៩១៖

១. Irene ក្រុម​ Red Velvet

Irene ជាប្រធាន​ក្រុម​ Red Velvet ប៉ុន្តែ​នាង​មាន​មុខ​ក្មេង​ជា​និច្ច​ ទើប​មិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ថា​នាង​នឹង​សល់​អាយុ ៣០ នា​ឆ្នាំ​ក្រោយ​នោះ​ទេ។

២. Seohyun ក្រុម Girls' Generation

Seohyun គឺ​ជា​កូន​ពៅ​របស់​ក្រុម Girls' Generation ហើយ​តារា​ចម្រៀង​នេះ គឺ​មិន​ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​នោះ​ទេ​ តាំង​ពី​នាង​ចូល​សិល្បៈ​មក។ នាង​ក៏​មាន​អាយុ ៣០ ឆ្នាំក្រោយ​នេះ​ដែរ។

៣.Chorong ក្រុម Apink

Chorong គឺ​ជា​សមាជិក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ក្នុង​ក្រុម Apink ហើយ​ក៏​ជា​ប្រធាន​ក្រុម​ផងដែរ ដែល​នឹង​ចូល​ដល់​អាយុ​ ៣០ នៅ​ឆ្នាំ ២០២០។

៤. Solar ក្រុម MAMAMOO

Solar ក៏​ជា​សមាជិក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​ក្នុង​ក្រុម និង​ជា​ប្រធាន​ក្រុម​ផងដែរ ដែល​នឹង​ចូល​ដល់​អាយុ​ ៣០ នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

៥.Nana អតីត​សមាជិក​ក្រុម After School

Nana សព្វ​ថ្ងៃ​នេះ​ នាង​បាន​ប្រឡូក​ក្នុង​ការ​សម្ដែង​ជា​ជាង​ច្រៀង​រាំ​ជាមួយ​ក្រុម ព្រោះ​មើល​ទៅ​ការ​សម្ដែង​របស់​នាង​ពិត​ជា​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​។

៦.Jimin ក្រុម AOA

Jimin គឺ​ជា​សមាជិក​ពូកែ​រ៉េប​ ហើយ​មើល​ទៅ​ក្មេង​ជាង​គេ​នៅ​ក្នុង​ក្រុម AOA។ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ ព្រោះ​​ឆ្នាំ​ក្រោយ​នេះ​ នាង​មាន​អាយុ​ ៣០ ឆ្នាំ​ហើយ​។

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា