Goo Hye Sun សុខចិត្តបញ្ចប់អាជីពជាតារាសម្ដែង ទៅធ្វើរឿងមួយនេះវិញ
- 2019-09-03 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Goo Hye Sun សុខចិត្តបញ្ចប់អាជីពជាតារាសម្ដែង ទៅធ្វើរឿងមួយនេះវិញ
ចន្លោះមិនឃើញ
បើតាម លោក Jung Kyung Suk ជាមេធាវីរបស់តារាស្រីរូបនេះបានប្រាប់ថា Goo Hye Sun នឹងចាកចេញពីវិស័យសិល្បៈ បន្ទាប់ពីសៀវភៅរបស់នាងដែលមានចំណងជើងថា «I am Your Pet» បានចេញផ្សាយ។ លោកក៏បានបន្តថា Goo Hye Sun ផ្ទាល់ក៏មិនដឹងថា ថ្ងៃណានាងនឹងត្រឡប់មកវិញនោះទេ។
ចំពោះការចាកចេញនេះដែរ តួឯកស្រីរឿង «Boys Over Flower» នឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយសព្វថ្ងៃនេះនាងកំពុងតែត្រៀមខ្លួនចូលសាកលវិទ្យាល័យនាពេលឆាប់ៗនេះ។
ចំពោះការលែងលះជាមួយនឹងអតីតស្វាមី Ahn Jae Hyun វិញ លោកមេធាវីបាននិយាយថា «Goo Hye Sun នៅតែចង់រក្សាគ្រួសារមួយនេះ»។
ព័ត៌មាននៃការលែងលះរវាងតារាស្រី Goo Hye Sun និងតារាប្រុស Ahn Jae Hyun បានផ្ទុះឡើងកាលថ្ងៃទី ១៧ ខែសីហា កន្លងទៅ ដោយខាងស្រីបានបង្ហោះនូវក្រដាស ១ សន្លឹកជាមួយនឹងខ្លឹមសារថា «ប្ដីរបស់នាងចង់លែងលះជាមួយនាង នៅក្នុង Instagram»៕