ក្រុមជម្រើសជាតិហុងកុងមកដល់កម្ពុជាមុននេះបន្តិច

  • 2019-09-03 12:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ហុងកុង បាន​មក​ដល់​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​នៅ​មុន នេះ​បន្តិច។ ការ​មក​ដល់​របស់​ក្រុម​នេះ​គឺ​ដើម្បី​ចូល​រួម​ប្រកួត​ជម្រុះ FIFA World Cup 2022 វគ្គ​ទី២​ជា មួយ​នឹង​ក្រុម​គោព្រៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ខាង​មុខ​នេះ។ ការ​ប្រកួត​ជម្រុះ​ពូល​C នេះ មាន​៥ ក្រុម​ចូលរួម​ក្នុង​នោះ​មាន​កម្ពុជា ហុងកុង បារ៉ែន អ៊ីរ៉ាក់ និង អ៊ីរ៉ង់។

ត្រូវ​ដឹង​ដែរ​ថា ការ​ប្រកួត​នេះ​គឺ​សំដៅ​យក​តែ១ក្រុម​ដែល​ឈ្នះ​ក្នុង​ពូល​តែ​ប៉ុណ្ណោះ ខណៈ​ក្រុម​ចាញ់​ល្អ ៤​ក្រុម​ផ្សេង​ទៀត​ប្រ​ចាំ​ពូល​នីមួយៗ​នឹង​ត្រូវ​បាន​ជ្រើសរើស ដើម្បី​ទៅ​ប្រកួត​ជុំ​ទី៣ ផង​ដែរ។

អត្ថបទ៖ Yorn Sovieth