Okazaki ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ​មួយ​ទៀត​ក្រោយ​ចេញ​ពី​ Malaga

  • 2019-09-05 00:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huesca បាន​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​ Shinji Okazaki ដោយ​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់​ពី​រូប​គេ​ចាកចេញ​ពី​ Malaga។​

អតីត​កីឡាករ​ Leicester City រូប​នេះ​ពី​ដំបូង​បាន​ទៅ​លេង​នៅ​ Malaga ប៉ុន្តែ​បាន​១​ខែ​ប៉ុណ្ណោះ​ក៏​ចាកចេញ​វិញ​ដោយ​សារ​ក្លឹប​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​មិន​អាច​ទ្រទ្រង់​ប្រាក់​ពលកម្ម​របស់​គេ​បាន។​ Okazaki មិន​បង្អង់​យូរ​បាន​ទៅ​ចូល​រួម​ជាមួយ​ Huesca ដែល​ជា​ក្លឹប​លេង​នៅ​លីគ​អេស្ប៉ាញ​លំដាប់​ទី​ពីរ​ដូចគ្នា​​។​​

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​​ដែល​ឈ្នះ​ពាន​ Premier League ជាមួយ​ Leicester នៅ​រដូ​វកាល​ ២០១៥-១៦ បាន​ចុះ​កុងត្រា​១​ឆ្នាំ​ជាមួយ​ Huesca ដោយ​មាន​ជម្រើស​ថែម​១​ឆ្នាំ​ទៀត​បើ​សិន​ជា​រូប​គេ​លេង​បាន​ល្អ​នៅ​ទីនោះ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី