កាន់​តែ​ស្រួល​! ពេទ្យ​មក​ពី​សិង្ហបុរី នឹង​បើក​ដំណើរ​ការ​នៅ​កម្ពុជាឆាប់​នេះ

  • 2019-09-06 02:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Singapore Medical Center (SGMC) បាន​រៀប​ចំ​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ​នេះ​ នៅ​អគារ​ The Bridge ដែល​ជា​ទីតាំង​ផ្ទាល់​របស់​ SGMC ដោយ​បាន​ប្រកាស​ថា​ពួក​គេ​នឹង​បើក​ទ្វារ​ទទួល​អ្នក​ជម្ងឺ​សម្រាប់​សេវា​សុខភាព​ទូទៅ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា​ ឆ្នាំ​ ២០១៩ ហើយ​សេវាកម្ម​មានដូចជា​ ការ​វះកាត់​ ដែលនឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​វិច្ឆិកា ឆ្នាំ ២០១៩។

ការ​សាង​សង់​មជ្ឈ​មណ្ឌល​នេះ​គឺ​អស់​ជិត​ ៨ លាន​ដុល្លារ​ បើ​តាម​លោក​វេជ្ជ​បណ្ឌិត​ Anthony Tan នាយក​ប្រត្តិបត្តិ DrMap បានលើកឡើង ដោយ​លោក​បាន​បន្ត​ទៀត​ថា​ SGMC នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ និង​ជន​បរទេស​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​យក​សេវាកម្ម​សុខាភិបាល​ដែល​មាន​ស្ដង់ដារ​អន្តរជាតិ​។

លោក​វេជ្ជ​បណ្ឌិត​ Anthony Tan

SGMC នឹង​ផ្ដល់​នូវ​សេវាកម្ម​វេជ្ជសាស្រ្ត ​និង​ថែ​ទាំ​សុខភាព​គ្រប់ផ្នែក​ ដែល​មាន​ចាប់​ពី​​សេវាកម្ម​វេជ្ជសាស្រ្ត​ទូទៅ ​ពិនិត្យសុខភាព​ និង​ការថតឆ្លុះ​ធ្វើរោគវិនិច្ឆ័យ​ សេវាកម្ម​សុខភាព​ស្រ្តី ផ្នែក​កែ​សម្ផស្ស​ ការ​វះកាត់​ទូទៅ​ ការព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែរ​ ការ​ព្យាបាល​ដោយ​អ៊ីយ៉ុង​អវិជ្ជមាន​ និងកាំរស្មី​អ៊ីនហ្រ្វា (NIFI) ការ​ព្យាបាល​ដោយ​ប្រើ​កំអែ​ខ្សាច់​ភ្នំ​ភ្លើង​ (Volcanic Sand Bath Therapy) ការ​ព្យាបាល​ដោយ​ផ្ដល់​ជាតិ​ទឹក​សេរ៉ូម IV​ និង​សេវាកម្ម​អាហារូបត្ថម្ភ​ជា​ដើម​។

លោក​ Anthony ​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «យើង​ជា​មជ្ឈ​មណ្ឌល​វេជ្ជសាស្រ្ត​ដែល​មាន​ចំណេះ​ដឹង​ និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ស្តង់ដារ​សុវត្ថិភាព និង​សុខុមាល​ភាព​តាម​រយៈ ​DrMap ​ដែល​ជា​ប្រភព​ដំបូង​គេ​នៃ​ការ​រៀប​ចំ​នីតិវិធី​។ គណៈ​កម្មាធិការ​វេជ្ជសាស្រ្ត​របស់​យើង​ធ្វើការ​ត្រួត​ពិនិត្យ ​និង​អនុម័ត​ជា​ចុង​ក្រោយ​ដើម្បី​ធានា​ថា​ស្ដង់ដារ​ជាតិ និង​អន្តរជាតិ​ត្រូវ​បាន​គោរព​យ៉ាង​ត្រឹមត្រូវ​បំផុត។»

លោក​វេជ្ជបណ្ឌិត​ Roy Koh Kiok Miang ដែល​ជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​ និង​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​វេជ្ជសាស្រ្ត​របស់​ SGMC បានថ្លែងថា ៖«ក្នុង​នាម​ជា​មន្ទីរ​ពេទ្យ​មួយ​ យើង​សូម​ធានា​ថា រាល់​វិធីសាស្រ្ត​ទាំង​អស់​សុទ្ធ​តែ​ប្រកប​ទៅ​ដោយ​ក្រម​សីលធម៌​ខ្ពស់ អនុវត្ត​តាម​នីតិវិធី​វេជ្ជសាស្រ្ត​ និង​អ្នក​ជំងឺ ព្រម​ទាំង​ស្តង់ដារ​សុវត្ថិភាព​ផង​ដែរ​។ លើស​ពី​នេះទៅ​ទៀត​ មុន​ពេល​នីតិវិធី​ថ្មី​ណា​មួយ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ SGMC ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​លម្អិត​បំផុត​ដើម្បី​ធានា​ថា គោរព​ស្តង់ដារ​ទាំង​អស់»៕

អត្ថបទ៖ សុខ វេងឈាង

អត្ថបទថ្មី