សុទ្ធ​តែ​ស្មាតហ្វូន​ស្លាកយីហោ​ចិន ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ប្រចាំ​ខែ​សីហា

  • 2019-09-06 01:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​របាយការណ៍​ចុង​ក្រោយ​ប្រចាំ​ខែ​សីហា ជុំវិញ​ការ​វាយ​តម្លៃ​ពិន្ទុ​កម្លាំង​ម៉ាស៊ីន​ស្មាតហ្វូន​មាន​ល្បឿន​លឿន​ដាច់​គេ បាន​បង្ហាញ​ថា​ស្មាតហ្វូន​ចិន​នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង​ដដែល។

AnTuTu ​បាន​ផ្តល់​ពិន្ទុ ៤៦៩ ៧០៨ ខ្ពស់​ដាច់​គេ​ដល់​ស្មាតហ្វូន Xiaomi Black Shark 2 Pro ​ជាប់​នាម​ជា​ស្មាតហ្វូន​មាន​ល្បឿន​លឿន​ផុត​លេខ​ប្រចាំ​ខែ​សីហា។ ធុន​នេះ​មាន​ប្រើប្រាស់ RAM ធំ​ទំហំ 12GB និង​អង្គ​ផ្ទុក 512GB។

តាម​យ៉ាង​ប្រកៀក​ដោយ ROG Phone 2 ជា​ស្មាតហ្វូន​ស្ថិត​ក្រោម​ទ្រនំមេ​ក្រុមហ៊ុន​​តៃវ៉ាន់ Asus ​ប្រើ RAM 8GB និង ROM 128GB ទទួល​បាន ៤៦៩ ៥៩០ ពិន្ទុ។ បិទ​ចំណាត់ថ្នាក់ Top 5 រួម​មាន OnePlus 7 Pro, ZTE Nubia Red Magic 3 និង OnePlus 7។

ដោយ​ឡែក​ចំណាត់ថ្នាក់​បន្ទាប់​មាន Black Shark 2, Xiaomi Mi 9 Exploer Edition, ZTE Aaxon 10 Pro 5G, Meizu 16s និង Redmi K20 Pro៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា