ជៀសវាង​គ្រោះថ្នាក់ផ្សេងៗ មុននឹងធ្វើដំណើរទៅណា ម្ចាស់រថយន្តគួរពិនិត្យចំណុចទាំងនេះ!

  • 2019-09-06 02:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើ​ប្រាស់​រថយន្ដ​ត្រូវឧស្សហ៍​មើល​លើ​ ​៦​ ​ចំណុច​នេះ​​ ​នៅរដូវក្តៅដែលកំពុងវាយលុកយ៉ាងខ្លាំង ខណៈដែលខេត្តខ្លះឡើងដល់ ៤០ ទៅ ៤១ អង្សារសេ ជាហេតុបណ្តាលឲ្យរថយន្តងាយនឹងខូច ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់ផ្សេងៗ។

រូបតំណាង
  • ​ពិនិត្យ​កម្តៅ​របស់​កៅ​ស៊ូ​ង់​ក្នុងរយៈពេល​ ​២ម៉ោង​ ​ឬ​ ​១៦០​ ​គីឡូម៉ែត្រ​ម្តង​ ​សម្ពាធ​កង់​កើនឡើង​ទៅតាម​សីតុណ្ហភាព​ ​តែ​មិន​ត្រូវ​បន្ធូរ​ទេ​ ​ព្រោះ​នៅពេល​សីតុណ្ហភាព​ត្រជាក់​សម្ពាធ​នឹង​ចុះ​វិញ​។​ ​បើ​ស្ទាប​សំបក​កៅស៊ូ​កង់​ក្តៅ​ ​ត្រូវ​ឈប់​រថយន្ត​ទុកឲ្យ​កៅស៊ូ​កង់​ត្រជាក់​វិញ​ ​ហើយ​ប្រសិនបើ​មិន​ដូច្នេះ​ទេ​ ​អាច​ផ្ទុះ​ឬ​ឆេះ​។​

  • ​ពិនិត្យ​ប្រេងម៉ាស៊ីន​ឲ្យ​មាន​គ្រប់គ្រាន់​ ​ព្រោះ​ប្រេងម៉ាស៊ីន​ក្រៅពី​ការ​រំអិល​ ​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​។​

  • ​ពិនិត្យ​កម្រិត​ទឹក​ ​ហើយ​ក្នុង​ពេល​បើកបរ​ត្រូវ​ពិនិត្យមើល​នាឡិកា​កម្តៅ​ទឹក​។​ ​បើ​នាឡិកា​កំ​ដៅ​ទឹក​កើនឡើង​លើស​ធម្មតា​ ​អាច​ធ្វើឲ្យ​ម៉ាស៊ីន​ខូច​ ​ឬ​អាច​ឆេះ​ ​ដូច្នេះ​ត្រូវ​បញ្ឈប់​ការ​បើក​បរ​ភ្លាម​ៗ​។​

  • ​ត្រូវ​ពិនិត្យមើល​ខ្សែពាន​ ​ប្រសិនបើ​ខ្សែពាន​ធូរ​ ​មិន​អាច​បូមទឹក​បានទេ​អាច​ធ្វើឲ្យ​កំ​ដៅ​កើនឡើង​។​ ​បន្ថែម​លើ​នេះ​ ​ត្រូវ​ពិនិត្យ​ខ្សែពាន​នូវ​ភាព​សឹក​ ​និង​ភាព​ប្រេះស្រាំ​ផង​ដែរ​។​

  • ​មើល​កន្លែង​ដែល​ចាក់កៅស៊ូ​ធ្វើ​ផ្លូវ​រលាយ​ហូរ​នៅ​លើ​ផ្ទៃដី​ ​ព្រោះ​អាច​ធ្វើឲ្យ​រថយន្ត​រអិល​។​

  • ​បើកបរ​ដោយ​ល្បឿន​សម​ល្មម​ ​ព្រោះ​ការ​បើកបរ​ល្បឿន​លឿន​ធ្វើឲ្យ​ម៉ាស៊ីន​និង​កង់​រថយន្ត​កាន់តែ​ក្តៅ​៕​ (​ប្រភព​៖ ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​)

អត្ថបទទាកទង៖

អត្ថបទ៖ រក្សា