ធនាគារ ជីប ម៉ុង ត្រៀមបើកសាខា ៣បន្ថែមទៀតនៅភ្នំពេញ ក្រោយទទួលបានការគាំទ្រច្រើនពីពលរដ្ឋកម្ពុជា
- 2019-09-07 02:57:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ជីប ម៉ុង ត្រៀមបើកសាខា ៣បន្ថែមទៀតនៅភ្នំពេញ ក្រោយទទួលបានការគាំទ្រច្រើនពីពលរដ្ឋកម្ពុជា
ចន្លោះមិនឃើញ
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើបពីផែនការត្រៀមបើកសាខា ៣បន្ថែមទៀត លើទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ បន្ទាប់ពីសេវាកម្មរបស់ខ្លួនមានការប្រើប្រាស់ច្រើនពីប្រជាពលរដ្ឋកម្ពុជា ក្រោយពីធនាគារនេះចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅ ដើមឆ្នាំ២០១៩មក។
លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានជ្រើសរើសប្រើប្រាស់សេវាកម្មធនាគាររបស់យើងសម្រាប់ប្រតិបត្តិការចរន្តសាច់ប្រាក់ក្នុងការដោះដូរពាណិជ្ជកម្មរបស់ពួកគេ។ ដោយសារទំនុកចិត្ត និងការគាំទ្រដ៏ខ្លាំងនេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានសម្រេចចិត្តធ្វើការវិនិយោគបន្ថែមទៀតដោយពង្រីក៣សាខាបន្ថែមក្នុងការប្រតិបត្តិការសេវាកម្មធនាគាររបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនបច្ចុប្បន្ន និងអតិថិជនដទៃទៀត ដែលមានបំណងចង់ប្រើប្រាស់សេវាកម្មធនាគារ ជប ម៉ុង ដែរ»។
លោក វ៉ាន់កាប់ បញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានប្រតិបត្តិការចំនួន២ទីតាំង ដោយទីតាំងទីនៅទីស្នាក់ការកណ្ដាលស្ថិតនៅលើមហាវិថី ម៉ៅសេទុង និងទីតាំងទី ២នៅសាខាព្រះនរោត្តមស្ថិតនៅលើមហាវិថីព្រះនរោត្តម។
ដោយឡែកសាខាថ្មីទាំង ៣ទីតាំងដែលគ្រោងបើកប្រតិបត្តិការនោះ នឹងសម្ពោធនៅក្នុងថ្ងៃតែមួយតែម្តងគឺនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩នេះដោយកំណត់ទីតាំងទី៣នៅសាខាបឹងសាឡាងស្ថិតនៅអគារលេខ ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីតាំងទី៤ នៅសាខាផ្សារដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីតាំងទី៥ នៅសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕