មានរឿង ៩ យ៉ាង ស្ត្រីនៅអារ៉ាប៊ីសាអ៊ូឌីត មិនអាចធ្វើបានជាដាច់ខាត
- 2019-09-08 00:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿង ៩ យ៉ាង ស្ត្រីនៅអារ៉ាប៊ីសាអ៊ូឌីត មិនអាចធ្វើបានជាដាច់ខាត
ចន្លោះមិនឃើញ
អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសស្តេចប្រេង និង ជាប្រទេសមានបំផុតមួយ តែត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដ៏តឹងរ៉ឹងបំផុតនៅលើលោកក្នុងការផ្ដល់សិទ្ធិសេរីភាពទៅឲ្យស្ត្រី។ បើទោះជាពេលថ្មីៗនេះ ច្បាប់ថ្មីមួយត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយដល់ស្រ្តីអារ៉ាប់ ឲ្យមានសិទ្ធិបើកបរដោយខ្លួនឯងក្តី ប៉ុន្តែកិច្ចការ៩យ៉ាងខាងក្រោមនេះ ពួកគេមិនអាចធ្វើបានដាច់ខាត៖
១ ស្លៀកពាក់តាមចិត្តចង់៖ ការស្លៀកពាក់របស់ស្ត្រីនៅអារ៉ាប៊ីសាអ៊ូឌីតមានចែងនៅក្នុងច្បាប់ឥស្លាម។ ការស្លៀកពាក់ដែលបង្ហាញពីសម្រស់គឺជាការខុសច្បាប់។ ស្ត្រីត្រូវទទូរឲ្យជិតទាំងអស់នៅទីសាធារណៈ។
២ អាពាហ៍ពិពាហ៍៖ ស្ត្រីមិនអាចរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាលប្រុសបានទេ ហើយ អ្នកដែលចង់រៀបការជាមួយជនបរទេស ត្រូវតែទទួលបានការឯកភាពពីក្រសួងមហាផ្ទៃ។
៣ ប្រកួតកីឡា៖ នៅឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីតបានស្នើសុំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកដោយគ្មានអត្តពលិកនារី ហើយ ព្រះអង្គម្ចាស់ ហ្វាហាដ ប៊ីន ចាឡាវី អាល់សាដ (Fahad bin Jalawi al-Saud ) បាននិយាយថា "សង្គមរបស់យើងមានការអភិរក្សតឹងរ៉ឹងណាស់" និង "មានការពិបាកក្នុងការទទួលយកស្ត្រីនៅក្នុងការប្រកួតប្រជែងកីឡា" ។
នៅពេលដែលប្រទេសអភិរក្សនិយមមួយនេះបានបញ្ជូនស្ត្រី២នាក់ឱ្យទៅចូលរួមប្រកួតកីឡាជាលើកដំបូងក្នុងឆ្នាំ ២០១២ បព្វជិតម្នាក់បានហៅពួកគេថា "ស្រីពេស្យា" ។
៤ បើកគណនីធនាគារផ្ទាល់ខ្លួន៖ ស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យបើកគណនីធនាគារដោយខ្លួនឯងគ្មានការអនុញ្ញាតនោះទេ។
៥ ទំនាក់ទំនងជាមួយបុរសដែលមិនមែនជាសមាជិកគ្រួសារ៖ ស្ត្រីនៅអារ៉ាប៊ីសាអ៊ូឌីតត្រូវបានកំហិតទំនាក់ទំនងជាមួយបុរសដែលមិនមែនជាសមាជិកគ្រួសារ។ នៅតាមទីសាធារណៈ រួមមានភោជនីយដ្ឋាន គេមានបែងចែងកកន្លែងសម្រាប់គ្រួសារ និង កន្លែងសម្រាប់តែមនុស្សប្រុស។
៦ សិទ្ធិចិញ្ចឹមកូន៖ នៅពេលដែលស្ត្រីលែងលះ ពួកគេមានត្រឹមសិទ្ធិចិញ្ចឹមកូនបណ្ដោះអាសន្នប៉ុណ្ណោះ។ សម្រាប់កូនប្រុស ចិញ្ចឹមដល់ពួកគេមានអាយុ៧ឆ្នាំ រីឯ កូនស្រី ចិញ្ចឹមដល់អាយុ៩ឆ្នាំ។ បន្ទាប់ពីនោះ ត្រូវបញ្ជូនកូនទាំងនោះឲ្យទៅឪពុកជាអាណាព្យាបាលដោយពេញច្បាប់អស់មួយជីវិត។
៧ ស្នើសុំលិខិតឆ្លងដែន៖ ស្ត្រីមិនអាចដាក់ពាក្យសុំធ្វើលិខិតឆ្លងដែនដោយគ្មានការអនុញ្ញាតពីអាណាព្យាបាលបុរសទេ។
៨ ទទួលបានការជំនុំជម្រះដោយយុត្តិធម៌៖ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត យុត្តិធម៌សម្រាប់មនុស្សស្រី ត្រូវបានផ្តល់ឲ្យតែពាក់កណ្ដាលនៃយុត្តិធម៌សម្រាប់មនុស្សប្រុសប៉ុណ្ណោះ សូម្បីសិទ្ធិទទួលបានមរតកក៏ទទួលបានតែពាក់កណ្តាល បើធៀបនឹងបងប្អូនប្រុសរបស់ពួកគេ។
៩ ប្រកបមុខរបរ៖ បើស្រ្តីណាម្នាក់ចង់បើកមុខរបររកស៊ី ពួកគេត្រូវការដាច់ខាតឲ្យមនុស្សប្រុស២នាក់ធ្វើសក្ខីកម្ម ឬ បង្ហាញថានាងមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីប្រកបជំនួញបាន៕