Lexus លក់ RX 2020 តម្លៃចាប់ពី ៤៤ ១៥០ ដុល្លារ
- 2019-09-09 08:06:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus លក់ RX 2020 តម្លៃចាប់ពី ៤៤ ១៥០ ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lexus ប្រចាំសហរដ្ឋអាមេរិក បានបង្ហាញចេញតម្លៃផ្លូវការរបស់រថយន្តម៉ូដែល RX ស៊េរីឆ្នាំ ២០២០ ដែលការផលិតបានចាប់ផ្ដើមរួចហើយ និងបញ្ចេញទៅដល់តំណាងចែកចាយឆាប់ៗ។
Lexus RX មានចែកចេញជា ៦ ប្រភេទដូចខាងក្រោម ៖
RX 350 តម្លៃចាប់ពី ៤៤ ១៥០ ដុល្លារ
RX 350 F Sport តម្លៃចាប់ពី ៤៧ ៩៥០ ដុល្លារ
RX 350L តម្លៃចាប់ពី ៤៧ ៣០០ ដុល្លារ
RX 450h តម្លៃ ៤៦ ៧៥០ ដុល្លារ
RX 450h F Sport តម្លៃ ៥០ ៥៥០ ដុល្លារ
RX 450hL តម្លៃ ៥០ ៤៦០ ដុល្លារ
រថយន្ត RX ឆ្នាំ ២០២០ បានបង្ហាញជាផ្លូវការកាលពីខែឧសភា ដោយមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួច។ រថយន្តនេះមានបន្ថែមជម្រើសពណ៌ថ្មីគឺ Moonbeam Beige Metallic និង Nori Green Pearl គួបផ្សំនឹងឈុតយ៉ាន់ថ្មីផងដែរ។
ចំពោះប្រភេទប្រើប្រេងសាំងធម្មតា ប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ផលិតកម្លាំងបាន ២៩៥ សេះ ចំណែកប្រភេទ Hybrid ប្រើម៉ាស៊ីនដូចគ្នា ប៉ុន្តែបន្ថែមម៉ូទ័រអគ្គិសនីដែលអាចបង្កើតកម្លាំងសរុប ៣០៨ សេះ៕
ចុចអាន ៖ ឡានល្បឿនលឿនជាងគេក្នុងលោក ចេញមុខជាផ្លូវការតម្លៃ ៣,៩ លានដុល្លារ