Wenger ថា​សោក​ស្ដាយ​មួយ​ជីវិត​ដែល​មិន​ទិញ​ Messi ក្នុង​ឆ្នាំ​២០០៣​

  • 2019-09-10 03:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger បាន​បង្ហើប​ថា​ Arsenal សឹង​តែ​មាន​ឱកាស​ទិញ​បាន​ Lionel Messi ពី​ Barcelona ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០០៣ ប៉ុន្តែ​ប្ដូរ​ចិត្ត​វិញ។​

​ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​បាន​យក​ Cesc Fabregas ពី​ Barcelona តែ​​ Wenger សោកស្ដាយ​ដែល​មិន​ប្រឹងប្រែង​យក​ Messi ក្នុង​ពេល​ជាមួយ​គ្នា​ដែរ។​ កាលណោះ​ Messi, Pique និង​ Fabregas ហ្វឹកហាត់​ថ្នាល​ Barca ហើយ​មាន​តែ​ Messi ប៉ុណ្ណោះ​នៅ​អេស្ប៉ាញ​ ស្រប​ពេល​ Pique ទៅ​ Man Utd ហើយ​ Fabregas ទៅ Arsenal។​

“អ្នក​ត្រូវ​រស់នៅ​ជាមួយ​វិប្បដិសារី​អស់​មួយ​ជីវិត​។​ ពួក​យើង​បាន​ពិភាក្សា​ការ​ផ្ទេរ​ Messi នៅ​ពេល​ទិញ​បាន​ Fabregas ដោយ​សារ​ពួកគេ​ទាំង​ពីរ​លេង​ជាមួយ​គ្នា​ ប៉ុន្តែ​ Messi កាល​ណោះ​ត្រូវ​បាន​ Barcelona បដិសេធ​ដាច់​ខាត​គឺ​​មិន​ព្រម​លក់"។​ អតីត​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​និយាយ​ដូច្នេះ៕ ​

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ