​​ស្ងាត់​ៗ DJI ​ចេញ​វីដេអូ​បង្រៀន​ផ្ទាល់​ ​តិចនិក​ថត​មនុស្ស​ឲ្យ​ឃើញ​តូចៗ​

  • 2019-09-11 08:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​នៅ​លើ​គណនី​ធូយូប​ផ្លូវការ​របស់​ក្រុមហ៊ុន​ DJI ​បាន​បង្ហើប​ពី​របៀប​នៃ​ការ​ថត​វីដេអូ​ពេញ​និយម​ប្រភេទ​ Forced Perspective(យក​មនុស្ស​ទៅ​ថត ធ្វើ​ឲ្យ​តូច​ជាង​វត្ថុ​ណា​មួយ​) ដោយ​​ប្រើប្រាស់​ផលិតផល​ action ​កាមេរ៉ា​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​គឺ DJI Osmo Action។

វីដេអូបែប Forced Perspective

​វីដេអូ​ខ្លី​នោះ​ ​លើក​ឡើង​ពី​ទិដ្ឋភាព​ ពេល​​កម្សាន្ត​នៅ​លើ​ឆ្នេរ​ខ្សាច់​​ ដោយ​ដាក់​មនុស្ស​ក្នុង​ដប​ហើយ​ផ្លុំ​ឲ្យ​ដួល​ ឯប្លង់​មួយ​ទៀត​​នៅ​ក្នុង​បន្ទប់ ​ដោយ​យក​ចំណិត​ផ្លែ​ឳឡឹក​ ​មក​ច្នៃ​ចេញ​ជា​តុ​ រួច​ឡើង​ជាន់​ពី​លើ​រាំ និងប្លង់ចំនួន ២ ទៀត។ គោលបំណង DJI ចង់​បង្ហាញ​ពី​សមត្ថភាពពិសេស​ដែល​មាន​លើ Osmo Action ដែលអ្នកអាច​យកទៅថតបានប្លង់ទាំងនេះដោយងាយស្រួល ត្បិត​តែ​​តិចនិក​នេះ​ ​មាន​មនុស្ស​ជាច្រើន​បាន​ដឹង​យូរ​មក​ហើយ​ ។

Osmo Action

DJI Osmo Action មាន​អេក្រង់​ចំនួន​ពីរ​បំពាក់​ពី​មុខ និង​ពី​ក្រោយ ដែល​ជា​ប្រភេទ​ពណ៌​ទាំង​ពីរ។ អេក្រង់​ខាង​មុខ​មាន​​​ទំហំ​ ១,៤ អ៊ីញ និង​អេក្រង់​ខាង​ក្រោយ​ទំហំ ២,២៥ អ៊ីញ ជា​ប្រភេទ Touch។ ឡេន​របស់​កាមេរ៉ា​នេះ​វិញ​មាន​កម្រិត ១២ MP ជា​ប្រភេទ CMOS Sensor អាច​ថត​វីដេអូ​កម្រិត 4K/60fps, ថត​វីដេអូ​ HDR ក្នុង​ល្បឿន 30fps, វីដេអូ​ល្បឿន​យឺត​ 240 fps និង​វីដេអូ​កម្រិត 1080p ឬ 720p បាន​ផង​ដែរ។

DJI Osmo Action

​​​​​​​​​លើស​ពី​នេះ​វា​ក៏​មាន​មុខងារ​មួយ​ឈ្មោះ​ថា​ RockSteady ជា​មុខងារ​រក្សា​លំនឹង​បែប​​អេឡិចត្រូនិក ដែល​អាច​ដំណើរ​​​សម្រាប់​ការ​ថត​គ្រប់​ប្រភេទ។ Osmo Action ក៏​​មាន​សមត្ថភាព​​ធន់​នឹង​ទឹក, អាច​ប្រើ​ជា​មួយ​ជើង​ GoPro ដទៃ​ទៀត, មាន​ Wi-Fi និង Bluetooth ហើយ​អាច​បញ្ជា​តាម​កម្មវិធី DJI លើ​ទូរសព្ទ។ តម្លៃបច្ចប្បន្នគឺ ៣០០ ដុល្លារ(ទីផ្សារក្នុងស្រុក)៕

ទស្សនាបច្ចេកទេសបង្កើតវីដេអូនោះ ដូចខាងក្រោម៖

វីដេអូសមត្ថភាពទូទៅរបស់ Osmo Action៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម