ចប់បាក់ឌុប ចង់រៀនIT? និស្សិតម្នាក់ប្រាប់បទពិសោធន៍រៀននៅសាលាស្តង់ដារជប៉ុនមួយឡើងអ៉េមម៉ង

  • 2019-09-15 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ មាននិស្សិតម្នាក់បានបើកកកាយអារម្មណ៍ពិត រៀបរាប់អំពីបទពិសោធន៍ ដែលខ្លួនជួបប្រទះ លើសពីការរំពឹងទុក កំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រពេញមួយឆ្នាំ នៅ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឬ ហៅកាត់ថា KIT ( Kirirom Institute of Technology) តាមរយៈវីដេអូខ្លីមួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។

ក្នុងវីដេអូនោះ និស្សិតឆ្នាំទី ១ ម្នាក់ ឈ្មោះ សិន សុវណ្ណមុន្នី បានរៀបរាប់ច្បាស់ៗ ថា អស់រយៈពេលមួយឆ្នាំពេញ ដែលគេបានមកសិក្សានៅសាលានេះ គឺពិតជារីករាយខ្លាំងណាស់ ព្រោះថានៅទីនោះ មានបរិយាកាសល្អប្រសើរជំរុញដល់ការរៀនសូត្រ និងបង្រៀនដោយគ្រូបរទេសពោរពេញទៅដោយចំណេះ ជំនាញ និងបទពិសោធន៍ តែងតែយកចិត្តទុកដាក់ចំពោះការសិក្សារបស់គេ។

មិនត្រឹមតែទទួលបានអាហារូបករណ៍ទេ តែសាលា IT នេះ ក៏បានផ្តល់ Ipad Computer និងបន្ទប់ស្នាក់នៅស្អាត បន្ទប់ទឹក ដែលមានទាំងទឹកត្រជាក់ និងទឹកក្តៅ និងបំពាក់ដោយសេវា Wifi ទៀតផង។

កាន់តែពិសេសនោះ សុវណ្ណមុន្នី ក៏មិនចាំបាច់ចំណាយពេលបោកខោអាវ ឬធ្វើម្ហូបអាហារខ្លួនឯងឡើយ ព្រោះថារឿងទាំងអស់នេះ គឺសាលាបានជួយគិតគូរជូនទាំងអស់ មិនឲ្យរវល់ច្រើន ដែលធ្វើឲ្យខ្លួនមានពេលវេលាគ្រប់គ្រាន់ផ្តោតលើការសិក្សាពេញលេញ។

នៅមានច្រើនជាងនេះទៀត ចង់ដឹងកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ចាប់អារម្មណ៍? ដាក់ពាក្យចូលរៀនឥលូវនេះបាន តាមរយៈ ៖ Kirirom Institute of Technology

សម្រាប់ព័ត៌មានបន្ថែម៖

អត្ថបទ៖ អ៊ឹង ម៉េងគង់