សោក​​ស្ដាយ​តារា​សម្ដែង និង​ម៉ូដែល ណូ ជ័យ​រិទ្ធី បាត់បង់​ជីវិត​យប់​មិញ

  • 2019-09-16 04:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​គួរ​ឲ្យ​សោក​ស្ដាយ​មួយ អំពី​តារា​សម្ដែង និង​ម៉ូដែល ណូ ជ័យរិទ្ធី លោក​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​នៅ​វេលា​ម៉ោង ៣និង ៥៥នាទី​ឆ្លង​ចូល​ថ្ងៃ​ទី ១៦ កញ្ញា ២០១៩នេះ នៅ​មន្ទីរពេទ្យ​រុស្សី ហៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​សាច់ញាតិ​នៃ​សព។

លោក ណូ ជ័យ​រិទ្ធី គឺ​ជា​តារា​ម៉ូដែល និង​សម្ដែង​មួយ​រូប ដែល​បាត់​មុខ​ពី​​សិល្បៈ​ជា​យូរ​មក​ហើយ ដោយ​ទើប​តែ​លេច​ដំណឹង​កាល​ពី​ប្រមាណ​១ខែ​​មុន​នេះ ថា​លោក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ។ លោក​មាន​វ័យ ៤០​ឆ្នាំ បាន​បាត់​បង់​ជីវិត​លាចាក​សាច់ញាតិ និង​មិត្ត​រួម​អាជីព​ទាំង​ឡាយ​ទៅ​ហើយ ក្រោយ​ពី​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​ដ៏​សាហាវ​បាន។

សព​របស់​លោក ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​តម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​វត្ត​ចាក់​អង្រែ​ក្រោម។

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម